កម្លាំង នគរបាល ខេត្តកំពង់ធំ ឆ្មក់ បង្ក្រាប ទៅ តាំង ជួ..ញ.ដូ.រ ផ្លូ..វភេ..ទ ខុសច្បាប់ មួយកន្លែង ឃាត់ខ្លួនម្នាក់ រំ...ដោះ.បានមនុស្ស១០នាក់
សន្តិសុខសង្គម
254

ខេត្តកំពង់ធំ ៖ កម្លាំង នគរបាល ខេត្តកំពង់ធំ បានចុះធ្វើការឆ្មក់ បង្ក្រាប ទៅ តាំង ជួញដូរ ផ្លូវភេទ ខុសច្បាប់ មួយកន្លែង ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រំដោះបានមនុស្ស១០នាក់ កាលពីវេលាម៉ោង ៧ និង ២០ នាទី យប់ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុងភូមិ សូ យោង ឃុំ សូ យោង ស្រុក តាំងគោក ខេត្តកំពង់ធំ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ មានការ សម្របសម្រួល នីតិវិធី ពី ឯកឧត្តម ស៊ិ ន វិ រ : ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ធំ និង ក្រោម ការ ដឹកនាំ បញ្ជា ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ ម៉ែ ន លី ស្នងការ នគរបាល ខេត្ត និង លោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការ រង ផែនការ ងារ ប្រឆាំង ការ ជួញដូរ មនុស្ស បាន ដឹកនាំ កម្លាំង ជំនាញ សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក តាំងគោក ចុះ បង្ក្រាប ករណី ជួញដូរ ផ្លូវភេទ ខុសច្បាប់ មួយ កន្លែង ខាងលើ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ ឈ្មោះ អ៊ូ សុខ ហៀ ង ហៅ ប៉ក់ ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ទីកន្លែង កើតហេតុ ខាងលើ និង សង្គ្រោះ ជន រង គ្រោះ ចំនួន ១០ នាក់ ក្នុង នោះ អនីតិជន ចំនួន ០៧ នាក់ បញ្ជូន ទៅ ការិយាល័យ ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន ដើម្បី កសាង នីតិវិធី ចាត់ការ បន្ត ៕


Telegram