ខេត្តកំពង់ស្ពឺ ៖ រថយន្ដ LEXUS 470 មួយ គ្រឿង បាន បើក រេ ចង្កូត ទៅ បុក ចូល រោង លាង ម៉ូតូ បណ្តាល ឲ្យ ខូចខាត ទាំងស្រុង តែ មិន បណ្តាល គ្រោះថ្នាក់ ដល់ មនុស្ស ទេ គ្រាន់តែរងការខូចខាតយ៉ាងដំណំតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នៅ លើ កំណាត់ ផ្លូវ លេខ ១០៦ ក្នុងភូមិ ពាណិជ្ជកម្ម សង្កាត់ រការ ធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា រថយន្ដ បង្ក ម៉ាក LEXUS 470 ពណ៌ ស ស្លាក លេខ ភ្នំពេញ 2AU-0323 អ្នក បើក បរ ឈ្មោះ ចាន់ អេ រិច ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិ ពង្រ សង្កាត់ កណ្ដោលដុំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ ពី ទិស ខាង លិចទៅ ទិស ខាងកើត ហើយ បាន រេ ចង្កូត មក ខាងស្ដាំ ដៃ ចូល ទៅ បុក រោង លាង ម៉ូតូ ដែល មាន ម្ចាស់ ឈ្មោះ គង់ ឆៃ យ៉ា ភេទ ប្រុស អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិ ពាណិជ្ជកម្ម សង្កាត់ រការ ធំ ក្រុង ច្បារមន បណ្តាល ឲ្យ ខូចខាត រោង លាង ម៉ូតូ ខ្ទេច ទាំងស្រុង និងខូចខាត រថយន្ដ ១ គ្រឿង ធ្ងន់ និង ខូច សម្ភារៈ មួយ ចំនួន ទៀត ។
ក្រោយកើតហេតុ កម្លាំង ជំនាញ ចរាចរណ៍ បាន ចុះ ពិនិត្យ និង យក វត្ថុ តាង រថយន្ដ យក មក រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ខេត្ត ដើម្បី ចាត់ការ តាម នីតិវិធី បន្ដ ទៀត។ រីឯ អ្នកបើកបរ រថយន្ត ត្រូវ នាំ យក មក សាកសួរ នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ផងដែរ៕