ផឹកស៊ីជាមួយគ្នាក្លែមពាក្យសម្តីចុះឡើង ក្លាយជាទំ..នា..ស់ ជិះម៉ូតូកាន់កាំ.បិ..តមកកា..ប់.ស..ម្លា..ប់ បុរសម្នាក់កំពុងដើរតាមផ្លូវស្លា..ប់យ៉ាង.រ..ន្ធ..ត់ រួចយកកាំបិ..តនោះ បោះចូលក្នុងទឹកស្រះបំបាត់ភស្តុតាង
សន្តិសុខសង្គម
389

ខេត្តពោធិ៍សាត់ ៖  គ្រាន់តែរឿងតិចតួចសោះ ផឹកស៊ីជាមួយគ្នា ក្លែមពាក្យសម្តីចុះឡើង ឈានដល់ការទាស់ពាក្យសម្តីគ្នា ជិះម៉ូតូកាន់កាំបិតមកកាប់សម្លាប់ បុរសម្នាក់ កំពុងដើរតាមផ្លូវ ស្លាប់យ៉ាងរន្ធត់ រួចហើយយកកាំបិតនោះ បោះចូលក្នុងទឹកស្រះបំបាត់ភស្តុងតាង រត់គេចខ្លួនចេញពីខេត្តពោធិ៍សាត់ មកសម្ងំលាក់ខ្លួននៅក្នុងខេត្តសៀមរាប តែកម្មពារ ត្រូវសមត្ថកិច្ចស្រាវជ្រាវសហការគ្នាចាប់បានមកវិញ នាំយកមកកន្លែងដែលបោះកាំបិតចោល ដើម្បីរកភស្តុតាង ។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ញ៉ុម អាន ភេទប្រុស រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ វ៊ាំង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ដោយសារតែទំនាស់ពាក្យសំដីពេលផឹកស៊ីគ្នា ។

ក្នុងនោះ បើតាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្ត និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងតាមការបំភ្លឺរបស់សាក្សីឈ្មោះ សែម សល់ ឈ្មោះ វ៊ាំង វិន សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សពឈ្មោះ វ៊ាំង សុខហេង ស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុត និងមានទម្ងន់ ដោយអំពើឃាតកម្ម (កាប់បណ្ដាលអោយស្លាប់) ។

លុះនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចស្រុកបាកាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងសៀមរាប ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ពីការសហការណ៍ការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការតាមឃាត់ខ្លួនជនសង្ស័យករណីខាងលើ នៅវេលាម៉ោង៨និង០៦នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ញ៉ុម អាន ត្រូវបានឃាត់ខ្លួន។ ជុំវិញករណីឃាតកម្មនេះ បើតាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង កាន់កាំបិតកែច្នៃស្ទាក់កាប់ជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវពិតប្រាកដមែន ។

លោកអធិការបន្តថា ដើម្បីអនុវត្តនីតិវិធីច្បាប់ និងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋាន ចុះទៅទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលខេត្តសៀមរាប ដើម្បីនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាននឹងបានបន្តរុករកវត្ថុតាង គឺកាំបិតដែលជនសង្ស័យប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ហើយបានយកទៅបោះចោល ក្នុងស្រះទឹក នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ ៕


Telegram