ជនសង្ស័យ០២នាក់ ឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចា.ប់ខ្លួនបាន
សន្តិសុខសង្គម
294

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណី ឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចំណុចមុខផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ញ៉ែម ពីសិដ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

២- ឈ្មោះ នេន ចាន់ដេវីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-3624 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពផងដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕


Telegram