ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអង្គភាពសារព័ត៌មានST -TVFB និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី២០២២
ព័ត៌មានជាតិ
339

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោកស្រី គឹម សុធា អគ្គនាយកអង្គភាពសារព័ត៌មាន ST -TVFB និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងជូនពរឯកឧត្តមរដ្ឋមន្រ្តី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ខាងមុខនេះ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ។

អង្គភាពសារព័ត៌មាន ST -TVFB និងក្រុមការងារទាំងអស់ សូមគោរពជូនពរ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ ពលានុភាពមាំមួន ក្លៀវក្លា ប្រាជ្ញាញាណភ្លឺថ្លាជាដរាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ បន្ថែមទៀត ។

សូម ឯកឧត្តម ខៀវ កញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រ ជួបតែភាពចម្រុងចម្រើន សុភមង្គល និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


Telegram