សល់ចំហាយឆ្លងឆ្នាំ! ប្រ.ច័..ណ្ឌប្រពន្ធ យកពូថៅកា..ប់..ស..ម្លា..ប់ប្រពន្ធដា...ច់ក្បា...ល.ចេ..ញពីខ្លួ...ន បន្តកា...ប់បុរសម្នាក់ទៀតស្លា..ប់ រួច កាប់អ្នកភូមិ៣នាក់ទៀត នៅខេត្តកំពង់ធំ !
សន្តិសុខសង្គម
464

ខេត្តកំពង់ធំ ៖ ពិតជាសាហាវមែន ព្រោះតែភ្លើងប្រច័ណ្ឌ បុរសម្នាក់ បានយកពូថៅ កាប់ប្រពន្ធដាច់ក្បាល ចេញពីខ្លួនស្លាប់យ៉ាងរន្ធត់ ខ្លួនផ្សេង ក្បាលផ្សេង ដាច់ចេញពីគ្នា រួចបន្តកាប់សម្លាប់អ្នកភូមិ ដោយស្លាប់បុរសម្នាក់ទៀត រួចកាន់ពូថៅដដែលនោះ ដេញកាប់អ្នកភូមិដែលចូលមកជួយ៣នាក់ផ្សេងទៀត បណ្តាលឲ្យ២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ករណីឃាតកម្មដ៍សាហាវប្រចាំដើមឆ្នាំ២០២២នេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិពន្លី ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមបញ្ជាក់ថា ក្រោយកាប់សម្លាប់មនុស្សមិនអស់ចិត្ត ជនបង្កជាឃាតករូបនេះ បានព្យាយាមរារាំងសមត្ថកិច្ច ដោយប្រើវិធី បិទទ្វាសម្ងំពុះទ្រូង វះគ្រឿងក្នុងសាកសពប្រពន្ធបន្ថែមទៀតផង។

បើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថា បន្ទាប់ពីមានករណីដ៍សហាវនេះបានកើតឡើង កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលស្រុក និងខេត្តកំពង់ធំ បានចុះបង្ក្រាបនិងអន្តរាគមន៍ភ្លាមៗនៅទីតាំងកើតហេតុ ដោយចាប់បានជនសង្ស័យជាឃាតក មានឈ្មោះ ប៉ុល ឡា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ប្រគល់នគរបាលខេត្តកំពង់ធំ យកទៅធ្វើការសាកសួរបន្ត។

ចំណែកជនរងគ្រោះដែលត្រូវឃាតក កាប់សម្លាប់យ៉ាងសាហាវនេះ រួមមាន ៖

១-ឈ្មោះ យ៉ន យឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ (ស្លា.ប់ ដាច់ក្បាលចេញពីខ្លួន )

២-ឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ (ស្លា.ប់)

៣-ឈ្មោះ កង រិន ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់

៤-ឈ្មោះ កែ អំ ភេទស្រី អាយុ៧៦ឆ្នាំ របួសធ្ងន់

៥-ឈ្មោះ ខាត់ ប្រេង ភេទប្រុស អាយុ៤១ឆ្នាំ

របួសស្រាល ។ ទាំងអស់គ្នា រស់នៅភូមិឃុំកើតហេតុខាងលើ ។

របាយការណ៍កងរាជអាវុធហត្ថស្រុកបារាយណ៍ ដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតក បានឆ្លើយសារភាពថា ខ្លួនកាប់សម្លាប់ប្រពន្ធនិងមនុស្ស ៤នាក់ផ្សេងទៀត ព្រោះតែស្រវឹងស្រា ប្រច័ណ្ឌប្រពន្ធ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕


Telegram