ចា.ប់ខ្លួនបានបក្ខពួកជ.ន..ដៃ.ដ..ល់ម្នាក់ ក្នុងករណីឃា....ត..ក..ម្មកា..ប់.ស..ម្លា..ប់.បុរសម្នាក់យ៉ាងរ..ន្ធ..ត់នៅស្រុក សំពៅ លូន
សន្តិសុខសង្គម
370

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ក្រោយបាននាំបក្ខពួក ប្រដាប់ ដាវ សាំ ម៉ូ រ៉ៃ និង កូនកាំបិត កាប់ ចាក់ ទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៩ និង ៣៨ នាទី យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅចំណុចរោងចក្រ ម្សៅ មី ក្នុងភូមិ អូរ ល្វា ឃុំ ជ្រៃ សីមា ស្រុក សំពៅ លូន ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ រួមមាន ៖

១. លី សុខា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន ទីលំនៅ ភូមិ អូ បេង ឃុំ មេសរ ជ្រៃ ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ( រត់គេច ខ្លួន ) ។

២. ឈ្មោះ ទិន ស៊ី ញៀន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មាន ទីលំនៅ ភូមិ ព្រៃ ឈៀង ឃុំ ឬ ស្សី សាញ់ ស្រុក ស៊ី ធរ កណ្ដាល ខេត្តព្រៃវែង ( រត់គេច ខ្លួន )

៣. ឈ្មោះ ម៉ៅ ស៊ី ណា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន ទីលំនៅ ភូមិ អង្ក្រង ឃុំ អង្ក្រង ស្រុក មោងឫស្សី ខេត្តបាត់ដំបង ( ឃាត់ខ្លួន បាន ) ។

ពួកគេទាំងនេះ បាននាំគ្នាធ្វើ សកម្មភាព យក កាំបិត ដាវ សាំ ម៉ូ រ៉ៃ និង កូនកាំបិត កាប់ ចាក់ ទៅ លើ ជន រង គ្រោះ ម្នាក់ ឈ្មោះ ជេ ជាក់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មាន ទីលំនៅ ភូមិ ស្វាយ ខ្មៅ ឃុំ ពន្លៃ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្ដាល ឲ្យ រង របួស ចំហៀង ខាងឆ្វេង និង ស្មា ចំហៀង ខាងឆ្វេង ចំនួន ០៤ កន្លែង ធ្ងន់ធ្ងរ បណ្ដាល ឲ្យ ស្លាប់ នៅ កន្លែង កើតហេតុ ។

ក្នុង ករណី នេះ ដោយ អនុវត្ត តាម យោបល់ ដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាល ដំបង រួម ទាំង យោបល់ របស់ លោក វរសេនីយ៍ឯក លឹ ម ពុ ទ្ធី ឡា ស្នងការ រង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ទឹម វិ ឆ័ យ អធិការ នគរបាល ស្រុក សំពៅ លូន បាន ដឹកនាំ កម្លាំង ចុះ ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ យក មក អធិការដ្ឋាន នគរបាល ស្រុក សំពៅ លូន ធ្វើការ សាកសួរ និង កសាង សំណុំរឿង ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕


Telegram