ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែបើកទំព័រឆ្នាំ២០២២ ភ្លាម ករណីឃាតកម្មសាហាវណាស់បានកើតឡើង តួយ៉ាងនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ មាន ករណីឃាតកម្មមួយបានកើតឡើងនៅក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពកាប់សម្លាប់ កូនស្រីប្តីដើម យ៉ាងរន្ធត់២កាំបិតផ្គាក់ ដាច់.ក និងដាច់ដៃ ស្លាប់ក្នុងថ្លុកឈាម រួមរត់ទៅចង.កសម្លាប់ខ្លួនឯងតាមក្រោយ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឪពុកចុងចិត្តកំណាច កាប់ផ្តាច់ជីវិតនេះមានឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ១៤ឆ្នាំ ។
ចំណែកជនសង្ស័យជាឃាតក និងជាឳពុកចុងមានឈ្មោះ ច្រឹង ផល្លី អាយុ៣៦ឆ្នាំ បានកាប់កូនចុង ចំនួន ២កាំបិតផ្គាក់ដាច់ ក និងដាច់ដៃស្តាំ បណ្តាលអោយជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។
ជុំវិញករណីឃាតកម្មនេះកើតឡើង ក្រោយពីសម្លាប់កូនចុងរួច ជនល្មើស បានយកថ្នាំពុលផឹក ហើយយកខ្សែ មកចងកសម្លាប់ខ្លួនតែម្តង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ករណីឃាតកម្មនេះ គឺផ្តើមចេញពីការប៉ុនប៉ងចាប់រំលោភកូនស្រីតាមមុន ពព្រោះនៅលើរាងកាយក្មេងស្រីរងគ្រោះសល់ ខោលីអូ និងអាវលើដងខ្លួន ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុ ដើម្មី ធ្វើការតាមជំនាញបន្តផងដែរ ៕