ផ្ទុះឆេះម៉ូតូទឹកមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅលើផ្ទៃសមុទ្រ ម្នាក់របួ..សដា..ច់បាតជើង ម្នាក់ទៀតរបួ..សស្រាល
សន្តិសុខសង្គម
464

ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម៉ូតូទឹកមួយគ្រឿងម៉ាក Sea Doo បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្ទៃសមុទ្រ ខ្ទេចអស់ទាំងស្រុង និងបណ្តាលឲ្យបុរសចំនួន២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខភូមិកោះរ៉ុងសន្លឹម (ភូមិ២៣ ) ប្រហែល ១០០ម៉ែត្រ ក្នុងសង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ នេះ

បើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូទឹកដែលផ្ទុះឆេះនេះ ជាប្រភេទម៉ាក Sea Doo ពណ៌លឿង កម្លាំងម៉ាស៊ីន ៣០០សេស ខូចខាតទាំងស្រុង និងបណ្តាលឲ្យមនុស្ស២នាក់ រងរបួស រួមមាន ៖

ទី១. ឈ្មោះ សុខ លីហូវ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិក ម៉ូតូទឹក មានទីលំនៅទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (រងរបួសស្រាល ឆេះរលាត់ត្រង់ចុងចិញ្ចើមខាងស្តាំ) ។

ទី២.ឈ្មោះ ហ៊ុត វណ្ណ: ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិកម៉ូតូទឹក មានស្រុកកំណើតនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រងរបួសធ្ងន់រយះដាច់បាតជើង ) ។

ចំណែកមូលហេតុសមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីការឆ្លងចរន្តភ្លើង ហើយជនរងគ្រោះទាំង០២នាក់ខាងលើ ត្រូវបានក្រុមហ៊ុនអូប័រ GTVC របស់ លោក ឧកញ៉ា ទៀ វិចិត្រ ដឹក បញ្ជូន មកសង្រ្គោះនៅគ្លីនិក ឯកទេសមង្គល ដោយសុវត្ថិភាព ផងដែរ ៕


Telegram