ផ្អើលអ្នកភូមិនាំគ្នាចោមរោមមើល ឃើញស្តែ..ងៗផ្ទាល់ភ្នែកខណៈបុរសម្នាក់..លោ..ត.ទម្លា...ក់..ខ្លួ..នពីលើផ្ទះជួលជាន់ទី៣
សន្តិសុខសង្គម
197

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកភូមិ នាំគ្នាចោមរោមមើល ឃើញស្តែងៗផ្ទាល់ភ្នែក ខណៈបុរសម្នាក់ បានលោតទម្លាក់ខ្លួនពីលើផ្ទះជួលជាន់ទី៣ ធ្លាក់ចុះមកក្រោម បោកក្បាលនឹងផ្លូវ ហូរឈាមទាំងថ្លុក សល់ដង្ហើមតឹកៗប៉ុណ្ណោះ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឲ្យដឹងថា បុរសដែលលោតសម្លាប់ខ្លួននេះមានឈ្មោះ ស៊ឹម រ៉ាម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះរូបនេះ គឺជាមនុស្សបែកថ្នាំ ហើយលោតពីលើផ្ទះជួលជាន់ទី៣ ។

បើតាមប្រភពព័ត៌មានពីបងថ្លៃ របស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងគ្រួសារ បានព្យាយាមនិយាយប្រដៅប្អូន កុំឲ្យជក់គ្រឿងញៀន តែបែរជាប្អូនថ្លៃរបស់គាត់ខឹង ក៏ឡើងមកលើផ្ទះជួលជាន់ទី៣ ហើយផ្លោះបង្កាន់ដៃ មកឈរសំយ៉ុង រួចលោតទម្លាក់ខ្លួនមកតែម្តង ទោះបីជាមានគ្រួសារ និងអ្នកភូមិព្យាយាមលួងលោមក៏ដោយ ហើយសភាពជនរងគ្រោះគឺធ្ងន់ធ្ងរណាស់ សល់ដង្ហើមតឹកៗប៉ុណ្ណោះ ត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕ មេសា


Telegram