ខេត្តបន្ទាយមានជ័យ ៖ បុរស ម្នាក់ ត្រូវ បាន នគរបាល មូលដ្ឋាន ចាប់ ឃាត់ខ្លួន ដោយសារ យក ចបកាប់ ជន រង គ្រោះ កំពុង អង្គុយ លក់ដូរ តែ សំណាងល្អ ជន រង គ្រោះ គេចខ្លួន ផុត មិនតែប៉ុណ្ណោះ ថែមទាំង ជេរ ប្រមាថ អាជ្ញាធរ ទៀត បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ០៣ និង ១០ នាទី រសៀល ថ្ងៃ ទី ០៣ ខែមករា ឆ្នាំ ២០២២ នៅចំណុច ផ្សារ ចាស់ ភូមិ អ្នកតា ឃុំ ថ្មពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
នគរបាល ស្រុក ថ្មពួក បាន ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ យឿ ន សំខាន់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ អ្នកតា ឃុំ ថ្មពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែក ជន រង គ្រោះ ឈ្មោះ ឈៀប ស្រី វង ភេទ ស្រី អាយុ ៤៤ ឆ្នាំ រស់នៅ ភូមិ អ្នកតា ឃុំ ថ្មពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបន្តឲ្យដឹងថា មុន ពេល កើតហេតុ ជនសង្ស័យ ឈ្មោះ យឿ ន សំខាន់ បាន ផឹកស្រា ស្រវឹង ហើយ បាន ធ្វើ សកម្មភាព យក ចបកាប់ វាយទៅ លើ ឈ្មោះ ឈៀប ស្រី វង កំពុង អង្គុយ លក់ដូរ ត្រី សាច់ នៅ ផ្សារ ដោយ អះអាង ថា ជន រង គ្រោះ និយាយដើម ខ្លួន ។ ពេល ធ្វើ សកម្មភាព ជន រង គ្រោះ បាន គេចខ្លួន ផុត និង បាន វាយ បំផ្លាញ ចានដែក ត្រី សាច់ ដែល ដាក់ លក់ដូរ ធ្លាក់ រាយ ប៉ាយ នៅ លើ ដី ហើយ ជន ដៃដល់ ត្រូវ បាន អ្នក នៅ ក្បែរ នោះ ជួយ ឃាត់ ។ បន្ទាប់ មក ជន នោះ ក៏ បាន យក ចបកាប់ ទៅ កាប់ កម្ទេច បំផ្លាញ ម៉ូតូ របស់ ខ្លួន ម៉ាក ស្កុបពី បណ្តាល ឲ្យ ខូចខាត ។
ក្រោយ ពី ទទួល បាន ព័ត៌មាន កម្លាំង នគរបាល មូលដ្ឋាន បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ឃាត់ខ្លួន មក សួរនាំ តែ ដោយ អំណាច ស្រា ជន ដៃដល់ បាន ជេរ ប្រមាថ សមត្ថកិច្ច និង អាជ្ញាធរ មូលដ្ឋាន ថែម ទៀត ។ ដោយ ផ្អែក តាម បណ្ដឹង ភាគី រង គ្រោះ និង អាជ្ញាធរ មូលដ្ឋាន បាន សំណូមពរ អោយ សមត្ថ កិច្ចចាត់ការ តាម នីតិវិធី ច្បាប់ ៕