ប្រទេសថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយកាលពីថ្ងៃចន្ទថា ករណីថ្មីនៃ ជំងឺកូវីដ១៩ អាចកើនឡើងដល់២០,០០០ ករណីក្នុងមួយថ្ងៃនៅចុងខែនេះ ប្រសិនបើ មានវិធានការណ៍ប្រុងប្រយ័ត្នមិនបានដាក់ជាមុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
លោក Sumanee Wacharasint អ្នកនាំពាក្យរបស់ CCSA បាននិយាយថា ស្ថានភាពបច្ចុប្បន្ន ត្រូវគ្នានឹងការព្យាករណ៍ពីមុន ដែលធ្វើឡើងដោយក្រសួងសុខាភិបាលសាធារណៈ ដែលថាករណីប្រចាំថ្ងៃអាចកើនឡើងដល់ ២០,០០០ នៅចុងខែមករានេះ និង៣០,០០០ នៅចុងខែក្រោយ។
លោកវេជ្ជបណ្ឌិត Sumanee ដែលជាប្រធានការិយាល័យទំនាក់ទំនងហានិភ័យ និងការអភិវឌ្ឍន៍អាកប្បកិរិយាសុខភាព ក្រោមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បាននិយាយថា ទោះជាយ៉ាងណាក៏ដោយចាប់ពីថ្ងៃទី២-៨ ខែមករា វីរុស Omicron មានចំនួន៧០.៣ភាគរយ នៃការឆ្លងមេរោគទាំងអស់។
លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងសុខាភិបាលសាធារណៈ បានយល់ស្របថា ការឆ្លងភាគច្រើននៅក្នុងខែនេះគឺ Omicron ។
លោក បាន បន្ត ថា ៖ « ទោះ ជា ករណី ថ្មី មាន ចំនួន ច្រើន ក៏ ដោយ ការ ស្លាប់ មាន កម្រិត ទាប។ នេះ បង្ហាញ ថា មេរោគ ថ្មី នេះ ឆ្លង បាន ខ្ពស់ ប៉ុន្តែ មិន សូវ ធ្ងន់ធ្ងរ នោះទេ»។
គួរបញ្ជាក់ថា ក្រសួងសុខភាពសាធារណៈថៃ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានកត់ត្រាករណីថ្មីចំនួន ៧,៩២៦ ករណី និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៣ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោង ៕
ប្រភព៖ Bangkok Post