មេដឹកនាំយោធាមីយ៉ាន់ម៉ា ដកតំណែងប្រមុខកងទ័ពអាកាស ចំពេលយុទ្ធនាការទម្លាក់គ្រាប់បែក
អន្តរជាតិ
379

អន្តរជាតិ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានដក ប្រធានកងទ័ពអាកាសចេញពីតំណែង បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពចំនួនបួនដែលជិតស្និទ្ធនឹងកងកម្លាំងប្រដាប់អាវុធបាននិយាយថា ការដកតំណែងនេះត្រូវបានជំនួសដោយឥស្សរជនជាន់ខ្ពស់បំផុតម្នាក់នៅក្នុងរបបយោធា ដែលបានធ្វើការវាយឆ្មក់ទម្លាក់គ្រាប់បែកដើម្បីព្យាយាមកម្ទេចការតស៊ូ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ប្រភពបានប្រាប់រ៉យទ័រថា លោក Maung Maung Kyaw អាយុ៥៧ឆ្នាំ ដែលជាឧត្តមសេនីយម្នាក់មកពីសាវតាយោធាវរជន ត្រូវបានបណ្តេញចេញពីមុខតំណែង ដែលលោកបានកាន់តាំងពីឆ្នាំ២០១៨ ។ ប្រភពពីរបាននិយាយថា លោកត្រូវបានជំនួសកាលពីថ្ងៃច័ន្ទ ដោយលោក Htun Aung ដែលធ្លាប់ជាអគ្គសេនាធិការកងទ័ពអាកាស។

សូមជម្រាបថា មិនមានការប្រកាសជាសាធារណៈថា លោក Maung Maung Kyaw ត្រូវបានដកចេញនោះទេ ហើយ Reuters មិនអាចសុំការបញ្ជាក់ពី មូលហេតុដែលមេដឹកនាំរបបយោធា លោក Min Aung Hlaing ដកលោកឧត្តមសេនីយចេញនោះទេ។

អ្នក នាំពាក្យ យោធា លោក Zaw Min Tun មិន បាន ឆ្លើយ តប នឹង សំណើ សុំ ការ អត្ថាធិប្បាយ ថា តើ លោក Maung Maung Kyaw ត្រូវ បាន ដក ចេញ ឬ អត់នោះ ទេ។ អ្នកនាំពាក្យនេះត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក Eleven Media ដែលនិយាយថា លោក Maung Maung Kyaw បានបញ្ចប់តំណែងរបស់លោកបន្ទាប់ពីអាណត្តិបួនឆ្នាំ។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន ដែលរដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំ ហើយក្នុងអំឡុងពេលនៃការតវ៉ាដែលកើតឡើងក្រោយរដ្ឋប្រហារ កងកម្លាំងអាកាសត្រូវបានប្រើប្រាស់ ដើម្បី ដើម្បីកម្ចាត់ក្រុមប្រឆាំង នៅជុំវិញប្រទេសមីយ៉ាន់ម៉ា។

សាក្សី និយាយ ថា កម្លាំង អាកាស ក៏ ត្រូវ បាន ប្រើ សម្រាប់ ការ វាយ ឆ្មក់ ទម្លាក់ គ្រាប់ បែក ដែល បាន សម្លាប់ ជន ស៊ីវិល។ របប យោធា មិន បាន ធ្វើ អត្ថាធិប្បាយ លើ ការ ចោទ ប្រកាន់ នេះ ទេ។ ដោយ និយាយ ថា ខ្លួន មិន បាន កំណត់ គោលដៅ ជន ស៊ីវិល ទេ គឺ មាន តែ «ភេរវករ»ប៉ុណ្ណោះ។

របបយោធាដែលបានចាប់ឃុំឃាំងមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី និងសម្ព័ន្ធមិត្ត ភាគច្រើនបានហៅកងកម្លាំងប្រឆាំង ដែលស្មោះត្រង់ចំពោះរដ្ឋាភិបាលដែលត្រូវបានទម្លាក់របស់លោកស្រីសូជីថាជា«ភេរវករ»។

លើសពីនេះ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សជាង១,៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារ រួមទាំងអ្នកស្លាប់នៅក្នុងការវាយឆ្មក់ដោយបំផ្ទុះគ្រាប់បែកផងដែរ។ របបយោធា បានបដិសេធ នឹងចំនួនអ្នកស្លាប់ និងរបួសដែលបានរាយការណ៍៕

ប្រភព៖​ Bangkok Post

Telegram