Hacker កូរ៉េខាងជើង លួចលុយឌីជីថលជិត«៤០០លានដុល្លារ»លើវេទិការូបិយបណ្ណគ្រីបតូ នៅឆ្នាំ២០២១
អន្តរជាតិ
123

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនវិភាគប្លុកឆេន (Blockchain Chainalysis) បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ហេគឃ័រ(Hacker)កូរ៉េខាងជើងបានចាប់ផ្តើមការវាយប្រហារយ៉ាងហោចណាស់ចំនួនប្រាំពីរដងលើវេទិការូបិយបណ្ណគ្រីបតូ(cryptocurrency)។ ការវាយប្រហារនេះបានទាញយកទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃជិត ៤០០លានដុល្លារកាលពីឆ្នាំមុន ហើយក៏ជាឆ្នាំជោគជ័យបំផុតមួយនៅក្នុងកំណត់ត្រារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ទីក្រុងព្យុងយ៉ាងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិជាច្រើន ជុំវិញការអភិវឌ្ឍន៍គ្រាប់បែកបរមាណូ និងមីស៊ីលផ្លោង ប៉ុន្តែអ្នកវិភាគនិយាយថា កូរ៉េខាងជើង ក៏បានបង្កើតសមត្ថភាពអ៊ីនធឺណេតរបស់ខ្លួនជាមួយនឹងកងទ័ពនៃពួក Hacker ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អរាប់ពាន់នាក់ ដែលទាញយកហិរញ្ញវត្ថុ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់រដ្ឋ។

តាមរបាយការណ៍ដែលបានផ្សាយពីថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា ចាប់ពីឆ្នាំ ២០២០ដល់២០២១ ចំនួនអ្នកហេគពីកូរ៉េខាងជើងកើនឡើងពីបួនដល់ប្រាំពីដង ហើយចំនួនដែលពួកគេទាញយកបានកើនឡើង ៤០ភាគរយ។ ក្រោយពីទាញយករូបិយបណ្ណនេះបាន ពួកគេបានលាងលុយយ៉ាងប្រុងប្រយ័ត្នទៅជាប្រភពណាមួយ ហើយដកវាចេញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ មុន សហរដ្ឋអាមេរិកបានប្ដឹងជនជាតិកូរ៉េខាងជើង ៣នាក់យ៉ាងធ្ងន់ធ្ងរជុំវិញបទល្មើសចារកិច្ចបម្រើកូរ៉េខាងជើង ដោយព្យាយាមហេគរាប់ឆ្នាំ ក្នុងគោលបំណងលួចលុយ ១.៣ពាន់លានដុល្លារនិងលុយគ្រីបតូ។ ការហេគនេះធ្វើឱ្យប៉ះពាល់ចាប់ពីធនាគារ ដល់ក្រុមហ៊ុនផលិតរឿងហូលីវូដ។

ការវាយប្រហារលើអ៊ីនធ័រណេតជាច្រើនកាលពីឆ្នាំមុនទំនងជាធ្វើឡើងដោយក្រុមឡាហ្សារ៉ុស (Lazarus Group) ដែលជាក្រុមហេគឃ័រ ដែលអាមេរិកបានដាក់ទណ្ឌកម្ម ដោយសារក្រុមនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យ

ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក ដែលនិយាយថា វាត្រូវបានគ្រប់គ្រងដោយការិយាល័យស៊ើបការណ៍យោធាទូទៅ (Reconnaissance General Bureau) ដែលជាការិយាល័យចារកម្មចម្បងរបស់កូរ៉េខាងជើង៕

ប្រភព៖  Channel News Asia

Telegram