វៀតណាម រកឃើញករណី«អូមីក្រុង»ក្នុងសហគមន៍លើកដំបូង​
អន្តរជាតិ
108

វៀតណាម៖ កាសែតតៀន ហ្វុង (Tien Phong) បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាលថា ករណីវិជ្ជមានចំនួនបីករណីត្រូវបានរកឃើញកាលពីចុងសប្តាហ៍នេះនៅទីក្រុងហូជីមិញ ហើយលទ្ធផលបញ្ជាក់ថាជា មេរោគអូមីក្រុង កាលពីល្ងាចថ្ងៃអង្គារ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍នេះ ធ្លាប់បានរកឃើញករណីឆ្លងអូមីក្រុងច្រើនជាង ៧០ករណីក្នុងចំណោមអ្នកដែលចូលមកប្រទេសវៀតណាមពីបរទេស។

សរុបមក វៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ជាងពីរលាននាក់ និងមានអ្នកស្លាប់ជិត ៣៦ពាន់នាក់។

ជាមួយគ្នានេះ បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ជាង ៧៤ភាគរយ នៃចំនួនប្រជាជនសរុបចំនួន ៩៨លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរដូស។

មែនទែនទៅ ប្រទេសវៀតណាមក៏បានដំណើរការការចាក់វ៉ាក់សាំងដូសជំរុញ ខណៈអាជ្ញាធរបានសន្យាថាមនុស្សពេញវ័យទាំងអស់ទំនងទទួលបានវ៉ាក់សាំងបន្ថែមនៅចុងខែមីនាឆ្នាំ២០២២នេះ៕

ប្រភព៖ VN Express

Telegram