រលកយក្សស៊ូណាមិ កម្ពស់១៥ម៉ែត្រ បំផ្លាញផ្ទះទាំងអស់នៅលើកោះតុងហ្គា ខណៈរដ្ឋាភិបាលថា ជា« គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក»ដោយការបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្ទ
អន្តរជាតិ
337

តុងហ្គា៖ រដ្ឋាភិបាលចេញការប្រកាសព័ត៌មានបន្ថែមជាផ្លូវការជាលើកដំបូង ចាប់តាំងពីការផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្ទដ៏កក្រើក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើង។ រដ្ឋាភិបាលបាននិយាយថា តុងហ្គាកំពុងប្រឈមមុខនឹង «គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក»ពីការ ផ្ទុះភ្នំភ្លើងដ៏ធំ ដែលបានគ្របដណ្តប់លើប្រទេសនេះ នៅឲ្យក្នុងផេះ និងរលកយក្សស៊ូណាមិ មានកម្ពស់១៥ ម៉ែត្រ ដែលបានបំផ្លាញផ្ទះស្ទើរតែទាំងអស់នៅលើកោះតូចៗចំនួនពីរ។ នេះបើយោងតាមសារព័ត៌មាន Theguardian ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ការផ្ទុះនេះ ដែរ បានផ្តាច់ ការ ទំនាក់ទំនងដែលបណ្តាលមកពីការដាច់ខ្សែភ្លើងក្រោមសមុទ្រដ៏សំខាន់មួយ ដែលធ្វើឲ្យអាជ្ញាធរមិនបានចេញផ្សាយបច្ចុប្បន្នភាពផ្លូវការចាប់តាំងពី ការផ្ទុះកាលពីថ្ងៃសៅរ៍ នៅពេលដែលប្រទេសកោះប៉ាស៊ីហ្វិកនេះ ត្រូវបានរង្គោះរង្គើដោយអ្វីដែលអាច ជាព្រឹត្តិការណ៍ភ្នំភ្លើងដ៏ធំបំផុតក្នុងរយៈពេលបីទសវត្សរ៍។

សូមជម្រាបថា កាល ពី ថ្ងៃ អង្គារ(ទី១៨ ខែមករា) ការិយាល័យ នាយក រដ្ឋមន្ត្រី តុងហ្គា បាន ចេញ សេចក្តី ថ្លែងការណ៍ មួយ ដោយ និយាយ ថា ខ្លួន បាន បញ្ជាក់ ពី ការ ស្លាប់ មនុស្សចំនួន បី នាក់ បើ ទោះ បី ចំនួន អ្នក ស្លាប់ អាច នឹង កើន ឡើង ក៏ ដោយ។ រដ្ឋាភិបាល នៅ តែ មិន អាច ធ្វើ ការ ទំនាក់ ទំនង ជាមួយ កោះ ដែល មាន មនុស្ស រស់ នៅ មួយ ចំនួន នៅ ឡើយនោះ ទេ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក សៃអូស៊ី សូវ៉ាលេនី (Siaosi Sovaleni) បាននិយាយថា ផ្ទះទាំងអស់នៅលើកោះ Mango ដែលមានមនុស្សរស់នៅប្រហែល៥០នាក់ត្រូវបានបំផ្លា ។ សេចក្តីថ្លែងការណ៍មួយ បានពិពណ៌នា អំពីការផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ Hunga Tonga-Hunga Ha'apai ចម្ងាយ៦៥ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីតុងហ្គាថាជា«គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក»។

«ផេះ ភ្នំភ្លើង»បានជះឡើងទៅដល់ស្រទាប់នៃបរិយាកាសរបស់ផែនដី និងបានលាតសន្ធឹងគ្របដណ្តប់លើកោះប្រហែល ១៧០កោះនៃព្រះរាជណាចក្រ តុងហ្គា ដែលមានមនុស្សរស់នៅជាង១០០,០០០នាក់ ។ រដ្ឋាភិបាលបាននិយាយថា កងទ័ពជើងទឹកតុងហ្គាន បានដាក់ពង្រាយជាមួយក្រុមសុខាភិបាល ព្រមទាំងទឹក អាហារ និងតង់ទៅកាន់កោះដាច់ស្រយាលនានា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta បាននិយាយកាលពីថ្ងៃអង្គារ ថា ផេះអាចបង្កបញ្ហាសម្រាប់ការទទួលបានជំនួយចូលប្រទេស តាមរយៈជើងយន្តហោះ។ ក្នុងនោះ នាវាចំនួនពីរមកពីកងទ័ពជើងទឹកនូវែលសេឡង់ ដែលដឹកក្រុមជួយសង្គ្រោះ និងឧបករណ៍ និងផ្ទុកដោយការផ្គត់ផ្គង់ បានធ្វើដំណើរទៅកាន់តុងហ្គារួចហើយ។ ខណៈដែលអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយលើតុងហ្គាផងដែរ៕

ប្រភព៖ Theguardian

Telegram