មេដឹកនាំអ៊ុយក្រែន ចោទអាមេរិកថា ធ្វើឲ្យ «ស្ថានភាពវឹកវរនិងប៉ះពាល់ដល់សេដ្ឋកិច្ច»​ចំពោះការគំរាមកំហែង សង្គ្រាមជាមួយរុស្ស៊ី(មានវីដេអូ)
អន្តរជាតិ
156

​ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា មេដឹកនាំពិភពលោកខាងលិច បាននិងកំពុងនិយាយហួសហេតុអំពីលទ្ធភាពនៃ សង្រ្គាមរវាងប្រទេសរបស់លោក និងរុស្ស៊ី ដែលបង្កឱ្យមាន«ការភ័យស្លន់ស្លោ»និងធ្វើឱ្យសេដ្ឋកិច្ចរបស់ទីក្រុងគៀវ មានអស្ថិរភាព។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឱ្យខូចសេដ្ឋកិច្ចប្រទេសរបស់លោក ដោយធ្វើឱ្យមានការភ័យស្លន់ស្លោ ដែលមិនសមហេតុផលថា រុស្ស៊ីអាចនឹងរៀបចំផែនការឈ្លានពាន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបរទេសកាលពីថ្ងៃសុក្រ នៅទីក្រុង គៀវ ថា មានសញ្ញាពីមេដឹកនាំរដ្ឋដែលគួរឲ្យគោរពជាច្រើន ពួកគេគ្រាន់តែនិយាយថា ថ្ងៃស្អែកនឹងមានសង្រ្គាម។ នេះជាការបង្កភាពភ័យស្លន់ស្លោ តើវាជះឥទ្ធិពលអ្វីខ្លះដល់រដ្ឋរបស់យើង? ស្ថានភាពវឹកវរនៅក្នុងប្រទេស គឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់អ៊ុយក្រែន។

លោក Zelensky បាននិយាយថា លោកបានពន្យល់នៅក្នុងការហៅទូរស័ព្ទទៅកាន់មេដឹកនាំពិភពលោក ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន(Joe Biden) និងលោក ម៉ាក្រុង(Emmanuel Macron) ប្រធានាធិបតីបារាំងថា ទោះបីជាការគំរាមកំហែងពីវិមានក្រឹមឡាំងគឺ «ជិតមកដល់ និងជាក់លាក់ » ប្រជាជនអ៊ុយក្រែនបាន«រៀនរស់នៅ»ជាមួយស្ថានភាពបែបនេះចាប់តាំងពី ទីក្រុងម៉ូស្គូបានលុកលុយក្នុងឆ្នាំ ២០១៤ នោះមកម៉្លេះ លោកហាក់ដូចជាយល់ថា មិនជាមានគ្រោះថ្នាក់ណាស់ណាទេ ។

បន្ថែមពីនេះ កាល ពី ថ្ងៃ ព្រហស្បតិ៍ទី២៧ខែមករា ប្រធានាធិបតី អាមេរិក លោក Joe Biden បានបង្ហាញការ ជឿជាក់ ថា រុស្ស៊ី អាច វាយ ប្រហារ ប្រទេស ជិត ខាង នៅ ខែ ក្រោយនេះ។ លោក Zelenskiy បានសង្កត់ធ្ងន់ថា រូបភាពពីផ្កាយរណបតែមួយមិនគ្រប់គ្រាន់ដើម្បីវាយតម្លៃពីទំហំនៃការកសាងយោធា ហើយ ភាពធ្ងន់ធ្ងរពិតប្រាកដនៃការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ីនៅតែមិនច្បាស់លាស់។ ការលើកឡើងបែបនេះ ត្រូវបានគេរាយការណ៍ថាជាចំណុចនៃជម្លោះរវាងលោក ហ្សេលែនស្គី និង លោក បៃដិន ។

គួរបញ្ជាក់ថា ស្ស៊ី បាន បដិសេធម្តង ហើយ ម្តង ទៀត ថា ខ្លួនគ្មាន គម្រោង វាយចូលទេ ហើយ កាល ពី ថ្ងៃ សុក្រ រដ្ឋមន្ត្រី ការ បរទេស របស់ ខ្លួន បាន និយាយ ថា ទីក្រុងមូស្គូ មិន ចង់ មាន សង្គ្រាម ឡើយ។ ខណៈ ដែលរុស្ស៊ីដាក់កងទ័ពប្រហែល១០០,០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន លោក Zelensky បាននិយាយថា ពេលនេះ លោកមិនបានឃើញការគំរាមកំហែងខ្លាំងជាងពេលដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពស្រដៀងគ្នានេះ កាលពីនិទាឃរដូវឆ្នាំមុននោះទេ៕

ប្រភព៖ CNN

Telegram