មួយថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន «ផ្តាច់ជីវិតមនុស្ស ១៣៧នាក់ និងរបួសជាង ៣០០នាក់»(មានវីដេអូ)
អន្តរជាតិ
337

ក្រុងគៀវ៖ ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានវាយលុកយ៉ាងសង្គ្រប់ ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៤ ខែកុម្ភៈ) ខណៈដែលការប្រយុទ្ធដ៏សាហាវបានឈានដល់ជាយក្រុង គៀវ ហើយលោកខាងលិចបានឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្ម។

សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាំជ្រួចមីស៊ីល និងគ្រាប់ផ្លោងរបស់រុស្ស៊ីបានធ្លាក់មកលើទីក្រុងនានារបស់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បញ្ជាឲ្យបើកការលុកលុយពេញដី និងការវាយលុកផ្លូវអាកាស ដោយបង្ខំឱ្យជនស៊ីវិលស្នាក់នៅលើប្រព័ន្ធរថភ្លើងក្រោមដី ដោយមនុស្ស១០០,០០០ នាក់ត្រូវផ្លាស់ទីលំនៅ។

ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា នៅទូទាំងប្រទេសអ៊ុយក្រែន យ៉ាងហោចណាស់«វីរបុរស»ចំនួន ១៣៧នាក់ត្រូវបានស្លាប់ និងមនុស្ស៣១៦ នាក់បានរងរបួស បន្ទាប់ពីថ្ងៃដំបូងនៃការប្រយុទ្ធគ្នានោះ ប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ដោយអំពាវនាវឱ្យមានទាហាន និងអ្នកបម្រុងទូទាំងប្រទេស ដើម្បីប្រយុទ្ធ ។

សហរដ្ឋអាមេរិក បានប្រកាសការដាក់ទណ្ឌកម្មលើឥស្សរជន និងធនាគាររបស់រុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា កងកម្លាំងអាមេរិកនឹងមិនធ្វើដំណើរទៅកាន់អឺរ៉ុបខាងកើតដើម្បីប្រយុទ្ធនៅអ៊ុយក្រែននោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងការពារ «គ្រប់អ៊ីញ»នៃទឹកដីរបស់ណាតូ។

ប្រធានាធិបតី Zelensky បាននិយាយថា ឥឡូវនេះមាន «វាំងននដែកថ្មី»រវាងប្រទេសរុស្ស៊ី និងពិភពលោកទាំងមូល ដូចជានៅក្នុងសង្គ្រាមត្រជាក់។

អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសយករោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលជាតំបន់មួយនៅតែកខ្វក់យ៉ាងខ្លាំងដោយសារធាតុវិទ្យុសកម្ម បន្ទាប់ពីឧបទ្ទវហេតុបំផ្លិចបំផ្លាញឆ្នាំ ១៩៨៦ ដែលជំរុញឱ្យអ្នកឃ្លាំមើលនុយក្លេអ៊ែរ IAEA អំពាវនាវឱ្យមាន«ការអត់ធ្មត់»។

គួរបញ្ជាក់ថា ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ ក្នុងផ្លូវរថភ្លើងក្រោមដី៕

Telegram