រថយន្ត Lexus RX330 មួយគ្រឿង រេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង
សន្តិសុខសង្គម
88

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត Lexus RX330 មួយគ្រឿង រេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងណាស់ គ្មាននរណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅតាមដងផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តឡិចស៊ីសRX330 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AL-0026 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យខ្ទាតចេញពីកន្លែងដើម ចំនួន៣កង់ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ញើរជើងច្រង៉ាង សំណាងអ្នកជិះក្នុងរថយន្តមិនអី ប្រញាប់បើកទ្វាររថយន្ត គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏បានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្តនោះ យកទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram