បន្ទាយមានជ័យ ៖ អ្នកមនបំណងទៅកំសាននៅប្រទេសថៃ ត្រៀមឲ្យហេីយទៅ បេីតាមព័ត៌មានបានបញ្ជក់ថាអាជ្ញាធរកម្ពុជា-ថៃ ត្រៀមបើកដំណើការច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ជាប្រក្រតីឡើងវិញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តែស្ថិតក្រោមលក្ខណ្ឌត្រួតពិនិត្យមួយចំនួន។
ជុំវិញព័ត៌មានខាងលេីនេះភាគីខាងអាជ្ញាធរខ្មែរគឺលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រំដែន បានបញ្ជាក់ឲ្យបណ្តាញព័ត៌មានដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១ ខែឧសភា ភាគីខេត្តស្រះកែវ ប្រទេសថៃ នឹងចាប់ផ្តើមដំណើរការច្រកទ្វារអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ឡើងវិញ ក្រោយអាក់ខានដោយសារការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងទៅ។
ដំណើការ នៃការបើកច្រកទ្វារអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ឡើងវិញ នឹងតម្រូវឱ្យអ្នកធ្វើដំណើរឆ្លងកាត់ មានលិខិតឆ្លងដែន ប័ណ្ណព្រំដែន និងការភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាល។
លោក ង៉ោ ម៉េងជ្រួន បានលើកឡើងថា អាជ្ញាធរកម្ពុជា និងថៃ នឹងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដោយធ្វើយ៉ាងណា ឱ្យដំណើការ នៃការបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឡើងវិញ កាន់តែល្អប្រសើរ៕