សមាជិកសភាបក្សកាន់អំណាចស្រីលង្កា ខឹងអ្នកតវ៉ាសុំឲ្យលាលែងពីតំណែង បាញ់សម្លាប់អ្នកតវ៉ា រួចសម្លាប់ខ្លួនឯង
អន្តរជាតិ
314

កូឡុំបូ៖ សារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះថា សមាជិក សភា របស់ គណបក្ស កាន់ អំណាច ប្រទេស ស្រីលង្កា បាន បាញ់ សម្លាប់ អ្នក តវ៉ា ម្នាក់ របួស ម្នាក់ និង បន្ទាប់ មក បាន បាញ់ សម្លាប់ ខ្លួន ឯង នៅ ពេល ប្រឈម នឹង ហ្វូង នឹង បាតុករ នៅ ខាង ក្រៅ ទី ក្រុង កូឡុំបូ (Colombo)កាល ពី ថ្ងៃ ចន្ទ ទី ៩ ខែ ឧសភា ។

ប៉ូលិស បាន ឲ្យ ដឹង ថា លោក អាម៉ារ៉ាកឺធី អាធូកូរ៉ាឡា (Amarakeerthi Athukorala) ជា សមាជិក សភា បាន បើក ការ បាញ់ប្រហារ និង ត្រូវ អ្នក តវ៉ា ពីរ នាក់ ក្នុង នោះ បាន សម្លាប់ បុរស អាយុ ២៧ ឆ្នាំ ម្នាក់ របួស ម្នាក់ ហើយ បន្ទាប់ មក បាញ់ សម្លាប់ ខ្លួន ឯង ក្រោយ ពេល ត្រូវបាន ឡោម ព័ទ្ធ ដោយ ហ្វូងមនុស្ស តវ៉ា ប្រឆាំង នឹង រដ្ឋាភិបាល នៅ ខាង ក្រៅ ទី ក្រុង Colombo។

ប៉ូលិស ឲ្យ ដឹង ទៀត ថា អ្នក នយោបាយ របស់ គណបក្ស កាន់ អំណាច ផ្សេង ទៀត ដែល មិន ត្រូវ បាន គេ បញ្ចេញ ឈ្មោះ បាន បើក ការ បាញ់ ប្រហារ លើ អ្នក តវ៉ា នៅ ខាង ក្រៅ ទី ក្រុង វីរ៉ាកេទៅយ៉ា (Weeraketiya) ដែល បាន សម្លាប់ មនុស្ស ២ នាក់ និង របួស ៥ នាក់។

ក្រោយ ការ តវ៉ា ផ្ទុះ ហិង្សា បណ្តាល ឲ្យ មនុស្ស ស្លាប់ នាយក រដ្ឋ មន្ត្រី ស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា បាន សម្រេច ចុះ ចេញ ពី តំណែង ដោយ សារ បាតុកម្មទូទាំង ប្រទេស បាន ផ្ទុះ ហិង្សាសម្លាប់ មនុស្ស ៥ នាក់ និង របួស ប្រហែល ជា ២០០ នាក់។

ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមផ្លូវឆ្លងកាត់កោះដែលមានបម្រាមគោចរ និងបានកំណត់គោលដៅលើអ្នកគាំទ្រនាយករដ្ឋមន្ត្រី ម៉ាហ៊ីនដា រ៉ាចាប៉ាកសា ដែលបាន ស្នើសុំការលាលែងពីតំណែង ជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ប្រទេសស្រី លង្កា បាន ជួប នឹង វិបត្តិ សេដ្ឋកិច្ច ដ៏ ធ្ងន់ ធ្ងរ មិន ធ្លាប់ មាន ជា ច្រើន ខែ មក ហើយ ចាប់ តាំង ពី ប្រទេស នេះ ទទួល បាន ឯករាជ្យ មក។ វិបត្តិ ធ្ងន់ ធ្ងរ ធ្វើ ឲ្យ ប្រទេស កំពុង ជួប ការ ខ្វះ ខាត ស្បៀង អាហារ ប្រេង ឥន្ធនៈ ថ្នាំ ពេទ្យ និង សម្ភារ ប្រើ ប្រាស់ ចាំ បាច់ ផ្សេង ៗ។ វិបត្តិសេដ្ឋកិច្ច នេះ ហើយ ដែល ជំរុញ ឲ្យ ប្រជា ជន ចេញ ធ្វើ ការ តវ៉ាដោយ សន្តិវិធី ដើម្បី ទាម ទារ ឲ្យ លោក ប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែល ត្រូវ ជា ប្អូន ប្រុស បង្កើត របស់លោក នាយក រដ្ឋ មន្ត្រី ចុះ ចេញ ពី តំណែង។

លើសពីនេះ កាល ពី ថ្ងៃ ចន្ទ ទី ៩ ខែ ឧសភា ក្រុម អ្នក ស្មោះ ស្ម័គ្រ នឹង លោក នាយក រដ្ឋ មន្ត្រី រ៉ាចាប៉ាកសា បាន ធ្វើ ការ វាយ ប្រហារ ទៅ លើ បាតុករ ដែល គ្មាន អាវុធ ក្នុង ដៃ នៅ ខាង ក្រៅ ការិយាល័យ ប្រធានាធិបតី ដើម្បី ទាម ទារ ឲ្យ ចុះ ចេញ ពី តំណែង។

អ្នក នាំ ពាក្យមន្ទីរ ពេទ្យ ជាតិ ទី ក្រុង Colombo បាន ប្រាប់ AFP ថា សរុប មនុស្ស ១៨១ នាក់ ត្រូវ បាន បញ្ជូន ទៅ មន្ទីរ ពេទ្យ។ មនុស្ស ៨ នាក់ បាន របួស នៅ កន្លែង ផ្សេង ទៀត។

បន្ថែមពីនេះ លោក នាយក រដ្ឋ មន្ត្រី ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) បាន ចេញ លិខិត លា លែង ពី តំណែង ដោយ ខ្លឹម សារ បាន និយាយ ថា ការ លាឈប់ គឺ ជា ផ្លូវ ត្រួយ ត្រាយ ផ្លូវ សម្រាប់ រដ្ឋាភិបាល រួប រួម ប៉ុន្តែ វា មិន ច្បាស់ ទេ ថា គណបក្ស ប្រឆាំង នឹង ចូល រួម កិច្ច សហប្រតិបត្តិការ៕

ប្រភព​៖ CNA

Telegram