សេអ៊ូល៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានអំពាវនាវឱ្យមាន «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង»របស់កូរ៉េខាងជើង នៅឯសច្ចាប្រណិធានរបស់លោក នៅថ្ងៃអង្គារនេះ ដោយពណ៌នាអំពីអាវុធរបស់ទីក្រុងព្យុងយ៉ាងថា ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
លោកYoon វ័យ៦១ឆ្នាំដែលបានចាប់ផ្តើមធ្វើការនៅក្នុងលេនដ្ឋានក្រោមដី ជាមួយនឹងការសង្ខេបសន្តិសុខ ស្តីពីកូរ៉េខាងជើង បានចូលកាន់តំណែង នៅពេលមានភាពតានតឹងខ្ពស់នៅលើឧបទ្វីបដោយទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធចំនួន១៥ លើក ចាប់តាំងពីខែមករា រួមទាំងការបាញ់បង្ហោះចំនួនពីរកាលពីសប្តាហ៍មុន។
នៅក្នុងសុន្ទរកថា ចូលស្បថកាន់តំណែង លោកស៊ុកយុល បាននិយាយថា លោកនឹងពិចារណាបញ្ជូនជំនួយសេដ្ឋកិច្ចដ៏សំខាន់ទៅកាន់កូរ៉េខាងជើង ប៉ុន្តែលុះត្រាតែទីក្រុងព្យុងយ៉ាង បោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលជាការទាមទារដែលជាការប្រមាថដល់លោក គីម ជុងអ៊ុន ហើយទំនងជានឹងរារាំងឱកាសនៃការសន្ទនា។
លោក Yoon បាននិយាយថា «ប្រសិនបើប្រទេសកូរ៉េខាងជើង ចាប់ផ្តើមយ៉ាងពិតប្រាកដនូវដំណើរការមួយ ដើម្បីបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ យើងនឹងបង្ហាញផែនការដ៏ក្លាហានមួយ ដែលនឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង យ៉ាងធំធេង និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់ខ្លួន»។
មីស៊ីល និងនុយក្លេអ៊ែ របស់លោក គីម គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោក របស់កូរ៉េខាងត្បូង ដោយលោកបានបន្ថែមថា«ទ្វារសម្រាប់ការសន្ទនានឹងនៅតែបើកចំហ ដូច្នេះយើងអាចដោះស្រាយការគំរាមកំហែងនេះដោយសន្តិវិធី»។
រដ្ឋបាលបែបអភិរក្សរបស់លោក Yoon មើលទៅនឹងដឹកនាំក្នុងគោលនយោបាយ ការបរទេសដ៏រឹងមាំបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចធំជាងគេទី ១០ របស់ពិភពលោក បន្ទាប់ពីវិធីសាស្រ្តដ៏វិសេសវិសាលដែលធ្វើតាម ដោយអ្នកស្នងតំណែងមុន របស់លោក Moon Jae-in ក្នុងអំឡុងពេលប្រាំឆ្នាំរបស់លោកកាន់តំណែង៕
ប្រភព៖ Bangkok Post