អាមេរិក កំពុងប្រមូលក្រុមភេរវករISIS ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ៖ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី
អន្តរជាតិ
323

មូស្គូ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី បានអះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បាននឹងកំពុង «ជ្រើសរើសយ៉ាងសកម្ម»ភេរវករ ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា វាបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន «ក្នុងការប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SVR បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមការស៊ើបការណ៍សម្ងាត់ដែលខ្លួន កំពុងទទួលបាន «សហរដ្ឋអាមេរិកកំពុងជ្រើសរើសយ៉ាងសកម្ម សូម្បីតែសមាជិកនៃអង្គការភេរវករអន្តរជាតិ រួមទាំងក្រុមរដ្ឋអ៊ីស្លាម (ISIS) ដែលហាមឃាត់នៅក្នុងសហព័ន្ធរុស្ស៊ី ក្នុងនាមជាទាហានស៊ីឈ្នួលឱ្យចូលរួមក្នុងអរិភាព នៅអ៊ុយក្រែន»។

សេវាស៊ើបការណ៍សម្ងាត់រុស្ស៊ី ចង្អុលទៅមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរី ហៅថា អាល់ តានហ្វ ដែលមានទីតាំងនៅជិតព្រំដែនជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់។ យោងតាមប្រភព មូលដ្ឋាននេះ និងតំបន់ជុំវិញ បានប្រែទៅជាប្រភេទនៃ«មជ្ឈមណ្ឌល»របស់ភេរវករ ដែលជាកន្លែងដែលក្រុម ISIS រហូតដល់៥០០នាក់ និងក្រុមជីហាដផ្សេងទៀតអាចត្រូវបាន« បង្ហាត់»ក្នុងពេលដំណាលគ្នា។ សេវាស៊ើបការណ៍សម្ងាត់ SVR បានអះអាងថា កាលពីខែមុន ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦០ នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារ ដែលគ្រប់គ្រងដោយជនជាតិឃឺដស៊ីរី ត្រូវបានផ្ទេរទៅ «អាល់ តានហ្វ ក្នុងគោលបំណងដើម្បីផ្ទេរជាបន្តបន្ទាប់ទៅកាន់ទឹកដីអ៊ុយក្រែន»។

របាយការណ៍បានបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនៅ អាល់ តានហ្វ ពួកសកម្មប្រយុទ្ធត្រូវបានណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ,ការឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក ទំនាក់ទំនងកម្រិតខ្ពស់ និងឧបករណ៍ឃ្លាំមើល។

នៅក្នុងគំនិតរបស់ សេវាស៊ើបការណ៍សម្ងាត់ SVR ទិន្នន័យនេះបញ្ជាក់ថា «សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន ដោយមិនរាប់បញ្ចូលការឧបត្ថម្ភដល់ក្រុមភេរវករអន្តរជាតិនោះទេ។»

សេវាស៊ើបការណ៍សម្ងាត់បានបញ្ចប់ដោយនិយាយថា រដ្ឋបាលអាមេរិកមិនគិតពីផលវិបាកនៃសកម្មភាពបែបនេះទេ «សូម្បីតែនៅពេលនិយាយអំពីការគំរាមកំហែងដល់សន្តិសុខនៃសម្ព័ន្ធមិត្តអឺរ៉ុប និងសូម្បីតែដល់អាយុជីវិតរបស់ជនជាតិអាមេរិកក៏ដោយ»។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា «មិនមានទាហានអាមេរិកនៅអ៊ុយក្រែនទេ» ។

ទន្ទឹមនឹងនេះដែរ វត្តមានរបស់ទាហានអាមេរិកនៅលើទឹកដីស៊ីរី នៅឯមូលដ្ឋាន អាល់ តានហ្វ ដែល SVR លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ត្រូវបានចាត់ទុកជាយូរយារណាស់មកហើយដោយទីក្រុងមូស្គូ និងក្រុងដាម៉ាសថា ជាទង្វើខុសច្បាប់។ រដ្ឋបាលអាមេរិកពីមុនបានសន្យាថា កងកម្លាំងអាមេរិកនឹងចាកចេញពីភាគឦសានប្រទេសស៊ីរី ប៉ុន្តែបន្ទាប់ពីពួកសកម្មប្រយុទ្ធ ISIS ត្រូវបានកម្ចាត់ ហើយពួកឃឺដត្រូវបានការពារ។

បន្ទាប់មក ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton បានបញ្ជាក់យ៉ាងច្បាស់ថា ភារកិច្ចមួយទៀតរបស់កងកម្លាំងអាមេរិកនៅ អាល់ តានហ្វ គឺដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។

នៅក្នុងខែតុលា ឆ្នាំ ២០២១ មានរបាយការណ៍ដែលថា យោងតាមប្រភពការពារជាតិអ៊ីស្រាអែល សមាជិកយោធា និងជនស៊ីវិលប្រហែល ៣៥០នាក់នៅតែប្រើប្រាស់ អាល់ តានហ្វ រួមទាំងកងកម្លាំងអង់គ្លេស និងបារាំងមួយចំនួនដែលត្រូវបានពិពណ៌នាថាជា «អ្នកជំនាញការស៊ើបការណ៍»៕

ប្រភព៖ RT

Telegram