អន្តរជាតិ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋ បាល របស់ លោក ប្រធានាធិបតី សហរដ្ឋ អាមេរិក ចូ បៃដិន ត្រូវ បាន គេ រាយការណ៍ ពី ការ ត្រៀម បញ្ជូន មីស៊ីល ប្រឆាំង នាវា ចម្បាំង កម្រិត ខ្ពស់ ទៅ ប្រទេស អ៊ុយក្រែន ដើម្បី បំបែក ការ បិទ ផ្លូវ ទឹករបស់ រុស្ស៊ី នៅ កំពង់ផែ សមុទ្រ ខ្មៅ (Black Sea)។
អ៊ុយក្រែន បាននិយាយថា ខ្លួន ចង់ បាន សមត្ថភាព របស់ សហរដ្ឋ អាមេរិក ជឿនលឿន ជាង ការ ស្តុក ទុក បច្ចុប្បន្ន របស់ កាំភ្លើង ធំ មីស៊ីល Javelin និង Stinger និង អាវុធ ផ្សេង ទៀត។ ជាឧទាហរណ៍ បញ្ជីរបស់ក្រុងគៀវ រួមមានមីស៊ីលដែលអាចបំផ្លាញកងទ័ពជើងទឹករុស្ស៊ី ឱ្យចេញឆ្ងាយពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ដែលអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញនូវការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀតនៅទូទាំងពិភពលោក។
ដោយ យោង ទៅ លើ មន្ត្រី រដ្ឋបាលអាមរិក ៣ រូប និង ប្រភព ពី សភា ពីររូប ថា មីស៊ីល Harpoon ត្រូវ បាន ផលិត ដោយ ក្រុម ហ៊ុន Boeing និង មីស៊ីល វាយ ប្រហារ ទ័ព ជើង ទឹក (NSM) ផលិត ដោយ ក្រុម ហ៊ុនបច្ចេកវិទ្យា Kongsberg និង Raytheon។ កិច្ច ពិភាក្សា កំពុង ដំណើរ ការ ថា តើ ត្រូវ បញ្ជូន មីស៊ីល ទៅ កាន់ ទី ក្រុងកៀវ ដោយ ផ្ទាល់ ឬ ត្រូវ ផ្ទេរ មីស៊ីល ទាំង នោះតាម រយៈ សម្ព័ន្ធ មិត្ត អឺរ៉ុប។
គួរបញ្ជាក់ថា កាលពីខែមេសា លោក ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានអំពាវនាវ ដល់ ប្រទេស លោក ខាងលិច ដែល ជា អ្នក គាំទ្រ របស់ លោក ដើម្បី ឲ្យ ផ្តល់ មីស៊ីល Harpoons ឬ មីស៊ីល ផ្សេង ទៀត ដែល មាន សមត្ថភាព ប្រហាក់ ប្រហែល គ្នា។ ប៉ុន្តែរបាយការណ៍Reuters បានបន្តថា បណ្តាប្រទេស នានា បាន ជៀស វាង ក្នុង ការ ក្លាយ ជា ប្រទេស ទី ១ ឬ ជា ប្រទេស មួយ គត់ ដែល ផ្តល់ អាវុធ បែប នេះ ដល់ រដ្ឋាភិបាល ទី ក្រុង កៀវ ដោយសារ ភ័យ ខ្លាចរុស្ស៊ី សង សឹក ប្រសិន បើ នាវា រុស្ស៊ី ណា មួយ ត្រូវ បាន វាយ ប្រហារ ឲ្យ លិច ដោយ មីស៊ីល Harpoon របស់ ពួក គេ។
យោង តាម របាយការណ៍ បង្ហាញ ថា ប្រទេស មួយ ដែល ស្តុក មីស៊ីល ទុក បាន ល្អ ឥឡូវ នេះ កំពុង ពិចារណា ក្នុង ការ ក្លាយ ជា ប្រទេស ដំបូង គេ ក្នុង ការ បញ្ជូន មីស៊ីល បែប នេះ ទៅ អ៊ុយក្រែន ខណៈ ប្រទេស ផ្សេង ទៀតនឹង ធ្វើ តាម ក្រោយ ។
បន្ថែមពីនេះ មីស៊ីល NSM អាច ត្រូវ បាន បាញ់ បង្ហោះ យ៉ាង ងាយ ស្រួល ពី ឆ្នេរ សមុទ្រ និង អាច រត់ បាន ចម្ងាយ ២៥០ គីឡូម៉ែត្រ។ សម្ព័ន្ធ មិត្ត ណាតូមាន ឧបករណ៍ បាញ់ មីស៊ីល NSM ចល័ត ដើម្បី ឲ្យ ខ្ចី បាន ហើយ ក្បាល គ្រាប់ ទាំង នោះ នឹង មក ដល់ ពី ប្រទេស ន័រវេស។ ចំណែក មីស៊ីល Harpoon អាចបំផ្លាញ គោលដៅ ដែល មាន ចម្ងាយ ជិត ៣០០ គីឡូម៉ែត្រ បាន ប៉ុន្តែ ជា ធម្មតា មីស៊ីល នេះ ត្រូវ បាន ប្រើ ប្រាស់ ដោយ ដាក់ ពី នាវា ហើយមាន ឧបករណ៍ តិច តូច ប៉ុណ្ណោះ ដែល អាច ប្រើ សម្រាប់ ការ បាញ់ ពី ឆ្នេរ សមុទ្រ។
លើសពីនេះ ការបំបែកការបិទផ្លូវរបស់រុស្ស៊ីនៃតំបន់ Odessa និងកំពង់ផែសមុទ្រខ្មៅផ្សេងទៀត អាចអនុញ្ញាតឱ្យការដឹកជញ្ជូនស្រូវសាលី និងការនាំចេញរបស់អ៊ុយក្រែនផ្សេងទៀតចេញពីប្រទេស។ ប៉ុន្តែមន្ត្រីរុស្ស៊ី បាន ព្រមាន ថា ការនាំចេញសព្វាវុធរបស់លោកខាងលិចទៅកាន់អ៊ុយក្រែន កំពុង«ចាក់ប្រេងលើអណ្តាតភ្លើង» ហើយអាចបង្កឱ្យមានជម្លោះកាន់តែទ្រង់ទ្រាយធំ ៕
ប្រភព៖ Reuters