ចាប់ពីថ្ងៃទី ៧ -១៣ ខែកញ្ញា កម្ពុជានឹងមានការធ្លាក់ភ្លៀង ពិសេសអ្នករស់នៅជាប់ផ្លូវទឹកនិងតំបន់ភ្នំ សូមប្រយត្ន័នឹងជំនន់ទឹកភ្លៀង ហើយនៅលើផ្ទៃសមុទ្រ ក៏មានរលកខ្ពស់ៗ សូមប្រយត្ន័!
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៧ -១៣ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីធម្យមទៅបង្គួរ ដែលនឹងធ្វើឲ្យមានការធ្លាក់ភ្លៀង លាយលំនឹងខ្យល់កន្ត្រាក់ រួមទាំងរន្ទះ ពិសេសសូមប្រយត្ន័ ចំពោះពលរដ្ឋ ដែលរស់នៅបណ្តាខេត្ត ក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយត្ន័ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦ -៩កញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ៧-៩ កញ្ញា ៕