លោក សុវណ្ណ សុខា តំណាងឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ចុះប្រគល់ និងពិនិត្យការកែលំអរជួសជុល មណ្ឌលសុខភាពចុងអំពិល
ព័ត៌មានជាតិ
126

លោក សុវណ្ណ សុខា តំណាងឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ចុះប្រគល់ និងពិនិត្យការកែលំអរជួសជុល មណ្ឌលសុខភាពចុងអំពិល ដែលទើបតែជួសជុលរួច សាងសង់បង្គន់អនាម័យប្រគេនព្រះសង្ឃវត្តមុនីកែវសូរ្យកាន្ត ហៅវត្តកណ្តាច់ចំនួន៤បន្ទប់និង សាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន១ខ្នង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក សុវណ្ណ សុខា ក្រុមការងារ ចុះជួយឃុំចុងអំពិល តំណាងឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល បានដឹកនាំក្រុមការងារ ចុះប្រគល់ និងពិនិត្យការកែលំអរជួសជុល មណ្ឌលសុខភាព ចុងអំពិល ដែលទើបតែជួសជុលរួចរាល់ជាស្ថាពរ និងបំពាក់នូវសម្ភារៈគ្រែពេទ្យ ពូក ម៉ាស៊ីនត្រជាក់ និងសម្ភារៈផ្សេងៗទៀត ដែលជាប្រយោជន៍ប្រើប្រាស់ ក្នុងមណ្ឌលសុខភាព ចំណាយថវិការអស់ ២,៨៨០ ដុល្លារ ,សាងសង់បង្គន់អនាម័យប្រគេនព្រះសង្ឃវត្តមុនីកែវសូរ្យកាន្ត ហៅវត្តកណ្តាច់ចំនួន៤បន្ទប់ អាងស្តុកទឹកចំនួន១ ចំណាយថវិកាអស់ ៣,០៤៨ ដុល្លារ សាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន១ខ្នង ចំណាយថវិកាអស់ ១,១០០ដុល្លារ

ដែលជាអំណោយរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធាន ការងារចុះជួយស្រុក ស្វាយអន្ទរ និង ស្រុកកញ្ច្រៀច សរុបថវិកាអស់ចំនួន ៧,០២៨ដុល្លារ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុវណ្ណសុខា ក្រុមការងារ ចុះជួយឃុំចុងអំពិលផ្ទាល់ ក៏បានប្រគេនស៊ីម៉ង់ត៍ចំនួន៥០០គីឡូ ដែលស្មើរនឹងកន្លះតោន ប្រគេនដល់ព្រះសង្ឃ ចៅអធិការវត្តមុនីកែវសូរ្យកាន្ត ហៅវត្តកណ្តាច់ខាងលើ ដើម្បីចូលរួមកសាងធ្វើសួនច្បារបន្ថែមទៀតផងដែរ។

ក្នុងនោះដែរ ក្រុមការងារក៏បានចុះប្រជុំពិភាក្សារវាយតម្លៃលើការ ស្តារប្រឡាយប្រវែង៥០០០ម៉ែត្រ និងធ្វើថ្មី៣០០០ម៉ែត្រ, សុំសាលា១ខ្នង៣បន្ទប់, សុំជួសជុលផ្លូវប្រវែង៦៥០ម៉ែត្រ, សុំរុញនិងកៀផ្លូវ៣៣៥០ម៉ែត្រ, សុំដី១០០ឡាន, សុំពង្រីកផ្លូវ៨៥០ម៉ែត្រ ក្នុងមូលដ្ឋានផងដែរ។

មិនតែប៉ុណ្ណោះ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារ ក៏បានចុះពិនិត្យស្ថានភាព ការរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់រកឃើញប្រជាពលរដ្ឋ៣៨គ្រួសារ មានជីវភាពខ្វះខាត ហើយក្រុមការងារ នឹងរៀបចំអង្ក ក៏ដូចជាសម្ភារៈ ។ ល។ សម្រាប់ប្រគល់ជូនពួកគាត់ នៅសប្តាហ៍ក្រោយ ៕


Telegram