សម្តេចតេជោ ហ៊ុន សែន ៖ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង
ព័ត៌មានជាតិ
131

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២នេះ បានបញ្ជាក់ថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តមកែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាល ដែលមានចំនួន៦០១ទំព័រ។

សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រម៉ាន៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥មុឺនច្បាប់និងចាត់ចែងឱ្យមានការបកប្រែជាភាសារអង់គ្លេសដើម្បីឱយមិត្តភក្រ័បរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕

Telegram