ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ Laptop ១គ្រឿង និងសាប៊ូ H&D Luxury ចំនួន ៦០កេសស្មើនឹង១៤៤០ដប ជូនដល់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុស្ស នៅសាលាអនុវិទ្យាល័យតាកោ ដែលឧបត្ថមដោយ ឯកឧត្ដម តារា សុខនៅ និងលោកជំទាវ ឧកញ៉ា ស្រី ណារួម (ម៉ែរួយ) នៃក្រុមហ៊ុនរួយ អ៊ិនហ្វីនិធី (ម៉ែរួយ) ROUY INFINITY CO.,LTD។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាក្រុង ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់តាកោ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ ។
ក្នុងឱកាសនេះ តាំងនាមឲ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយសិស្សានុសិស្សនៃអនុវិទ្យាល័យតាកោ លោកនាយករងរដ្ឋបាលសាលាក្រុង ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម តារា សុខនៅ និងលោកជំទាវ ឧកញ៉ា ស្រី ណារួម (ម៉ែរួយ) នៃក្រុមហ៊ុនរួយ អ៊ិនហ្វីនិធី (ម៉ែរួយ) ROUY INFINITY CO.,LTD ដែលមានទឹកចិត្ដល្អប្រពៃ ក្នុងការឧបត្ថម្ភកុំព្យូទ័រ និងសាប៊ូដល់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃអនុវិទ្យាល័យតាកោ និងបានជូនពរ ឯកឧត្ដម តារា សុខនៅ និងលោកជំទាវ ឧកញ៉ា ស្រី ណារួម (ម៉ែរួយ) នៃក្រុមហ៊ុនរួយ អ៊ិនហ្វីនិធី (ម៉ែរួយ) ROUY INFINITY CO.,LTD ទទួលបាននូវសុខភាពល្អ អាយុយ៉ឺនយួរ និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ ៕