លោកជំទាវឧកញ៉ាម៉ែរួយ ប្រកាសផ្តល់ថវិកាចំនួន ៤ លានរៀល ជូនដល់គ្រួសារសព យោធិន២ រូប ដែលជាវីរៈបុរសពលីជីវិតជួយសង្គ្រោះក្មេង២នាក់ឲ្យរស់ រហូតស្លាប់ខ្លួនឯង ..
ព័ត៌មានជាតិ
219

ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង លោកជំទាវឧកញ៉ាម៉ែរួយ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា « នាងខ្ញុំម៉ែរួយសូមចូលរួមរំលែកទុក្ខដល់គ្រួសានៃសពទាំង២ ម្នាក់២,០០០,០០០៛ ផងហើយសូមគោរពនៅការជួយដល់ក្មេងរងគ្រោះ ដោយអកុសល បងយោធាទាំង២បានបាត់បង់ជីវិត បើបងប្អូនណាស្គាល់គ្រួសាររបស់ពួកគាត់សូមទាក់ទងមកផង» ។

សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន ២ រូប ។

១- ពលបាលឯក ឈន ស៊ីដេត មានអាយុ ៣៩ ឆ្នាំ

២- ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ

យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសលទឹកហូរគួចខ្លាំងបណ្តាល ឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។

សាកសពយោធិនទាំង ២ បានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់ និងម៉ោង ១៧:១០នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត ៕


Telegram