សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទាំង ២ទីតាំង ទទួលជាក្រីក្រ១ ដូចគ្នាទាំងអស់ ហើយទទួលការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា
នៅយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ឆ្លើយតបរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ឱ្យផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ» ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ជាទីតាំងប្រជុំជន ជាពិសេសអ្នកស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក និងឃុំពាក់ស្នែង។
ប្រជាពលរដ្ឋនៅទីតាំងទាំងពីរត្រូវ ទទួលជាក្រីក្រ១ ដូចគ្នាទាំងអស់ ហើយទទួលការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។ប្រភពទទក