ឯកឧត្តម ឃួង ស្រេង ចេញលិខិតអបអរសាទរ និងជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ បានចេញលិខិតអបអរសាទរ និងជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង លើសំណុំរឿងបរិហារកេរ្តិ៍ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ី៕