រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពកុមារទាំង១១រូប ក្នុងករណីលិចទូកដរ ចូលរួមបច្ច័យ ក្នុង១សព ១លានរៀល...
ព័ត៌មានជាតិ
118

យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានបង្ហោះឲ្យដឹងទាំងស្រុងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមរំលែក មរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្ស នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ អញ្ជើញចុះទៅចូលរួមរំលែកទុក្ខនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានចូលរួមបច្ច័យចំនួន ១លានរៀល ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីយកទៅចាត់ចែងរៀបចំពិធីបុណ្យទៅតាមប្រពៃណីជាតិខ្មែរ ។

សូមបញ្ជាក់ថា មកទល់នឹងម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៥តុលានេះ សាកសពក្មេងប្រុសខាងលើ ដែលជាសពចុងក្រោយគេ ឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ គឺបានរកឃើញហើយ ដោយបានអណ្តែតក្នុងគុម្ពកំប្លោក ឆ្ងាយពីកន្លែងកើតហេតុ ប្រហែល១០០ម៉ែត្រ សរុបទាំងអស់គឺរកឃើញសាកសពមនុស្សទាំង១១នាក់នោះហើយ ខណៈ៤នាក់ទៀតនៅរស់រានមានជីវិត ។ សូមចូលរួមរំលែកទុក្ខផង ៕


Telegram