ឯកឧត្តម គុយ សុផល នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់គ្រួសារក្មេងរងគ្រោះក្នុងករណីលិចទូក
ព័ត៌មានជាតិ
282

ខេត្តកណ្តាល៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ បានអមដំណើរ​ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជូនដល់គ្រួសារសពទាំង១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន០៤នាក់ មានដូចខាងក្រោម៖

១-ព្រះរាជអំណោយសម្រាប់គ្រួសារសព ក្នុង០១គ្រួសារទទួលបាន៖

-អង្ករ១០០ គីឡូក្រាម

-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស​៨ម៉ែត្រ

-ត្រីខ ៤០កំប៉ុង

-មី៦កេសតូច

-ថវិកា៨០០,០០០រៀល​។​

២-អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖

-អង្ករ១០០គីឡូក្រាម

-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស​៨ម៉ែត្រ

-ត្រីខ ៤០កំប៉ុង

-មី៦កេសតូច

-ថវិកា៤០០,០០០រៀល​ ៕ 


Telegram