សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត
ព័ត៌មានជាតិ
1.4K

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions(វគ្គគោះប៊ូតុង)ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាពរបស់កុមារីស្រីណុច។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានចាត់ឱ្យឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រប់គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិការមួយចំនួនជូនដល់គ្រួសារស្រីណុច។

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានកោតសសើរនៅភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្ររហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia កុមារីរូបនេះបានព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រម៉ៃរបស់ខ្លួនស្របពេលដែលក្រុមគ្រួសារកំពុងជួបការលំបាក។ បន្ទាប់ពីបានទទួលអំណោយដ៏សប្បុរសធម៌នេះ កុមារី ស្រីណុច និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ដោយមិនស្មានថាមាតាមនុស្សធម៌ នៃកម្ពុជា បានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយក៏កំពុងមានជំងឺប្រចាំកាយទៀត៕


Telegram