សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
115

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តជុំវិញបឹង ទន្លេសាបចំនួន ៤ គឺ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់ ដើម្បីជួបប្រជាពលរដ្ឋ និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេស្តេ នាថ្ងៃទី២០ ខែតុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ ថ្ងៃ ៤យប់។ សម្ដេចតេជោបន្តថា ដំណើរទៅ លើក នេះសំខាន់ជួប និងដោះ ស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ សម្តេចតេជោបានគូសបញ្ជាក់ថា ត្រៀម ខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN G20 APEC ក្នុងខែវិច្ចកាខាងមុខ៕


Telegram