ការជួយជនបរទេស ជាអំពើល្អរបស់ពលរដ្ឋខ្មែរ! ខណៈនគរបាលចរាចរណ៍ល្បាតនៅផ្លូវល្បឿនលឿន ភ្នំពេញ - ខេត្តព្រះសីហនុ ជួយយកអាសា ប្រជាពលរដ្ឋដែលជួបបញ្ហា
ព័ត៌មានជាតិ
231

ប្រជាពលរដ្ឋ តែងតែសង្កេតឃើញ សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលតែងតែល្បាត នៅផ្លូវល្បឿនលឿន ភ្នំពេញ - ខេត្តព្រះសីហនុ គឺតែងតែជួយដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហា ពេលធ្វើដំណើរតាមដងផ្លូវជាប្រចាំ។

ក្នុងនោះ តាមរយៈរូបភាព ដែលប្រជាពលរដ្ឋលោកថតបាន បានបង្ហាញឲ្យឃើញថា មិនថា ជនបរទេស ឬក៏ជនជាតិខ្មែរនោះទេ ឲ្យតែពេលធ្វើដំណើរ តាមផ្លូវល្បឿនលឿន ភ្នំពេញ - ខេត្តព្រះសីហនុ ឲ្យតែមានបញ្ហារថយន្តខូចឬត្រូវការជំនួយ តែងតែមានសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលតែងតែល្បាត នៅទីនោះស្រាប់ បានឃើញ ហើយក៏ចុះមកជួយសម្រួលចរាចរណ៍ និងយកអាសារពលរដ្ឋ ជួយដោះកង់ ជួយរុញជាដើម ។ ក្នុងនោះជនបរទេសគ្រាន់តែឃើញបែបនេះ បានលើកដៃសំពះអរគុណ ដល់សមត្ថកិច្ចចរាចរណ៍ថែមទៀត ទាំងនេះគឺជា ការជួយចេញពីចិត្ត និងជាអំពើល្អរបស់ពលរដ្ឋខ្មែរ ។

ក្នុងនោះសមត្ថកិច្ចក៏បានសូមណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុក្តី ព្រះសីហនុ -រាជធានីភ្នំពេញក្តី មុនធ្វើដំណើរ សូមមេត្តាត្រួតពិនិត្យយានយន្តរបស់លោក ទាំងសាំង ទាំងសំបកកង់ ទាំងទឹក ទាំងប្រព័ន្ធហ្វ្រាំង ឲ្យបានត្រឹមត្រូវម៉ត់ចត់ជាមុនសិន ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាជួបបញ្ហាតាមផ្លូវ ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ » ៕ នុច


Telegram