សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរនិងថ្លែងអំណរគុណ គណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមកោតសរសើរនិងថ្លែងអំណរគុណគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច។
នៅលើFacebook ផ្លូវការរបស់សម្តេចបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលម៉ិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង»៕