អបអរសាទរដល់បងប្រុសSAI
យេីងទាំងអស់គ្នាពិតជាមានមោទនភាពជាខ្លាំង ចំពោះការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានជាលេីកទី2នេះ ហេីយក៏អរគុណដល់ក្រុមហ៊ុន ឡាន Isuzu Cambodia ដែលតែងតែចូលរួមការងារសង្គម ជាពិសេសបានចូលរួមចំនែកជាមួយកម្មវីធីសប្បុរសធម៌នេះដោយបរិច្ចាកជាថវិការចំនួន10,000USD រថយន្តសម្រាប់ដំណេីរការការងារ ថែមទាំងមានការចូលរួមរត់ចំងាយ5km ពីសំណាក់លោកអគ្គនាយកដែលជាជនជាតិជប៉ុន ព្រមទាំងសហការីផ្ទាល់ទៀតផង
ចូលរួមបរិច្ចាកទាំងអស់គ្នាដេីម្បីកុមារកម្ពុជាតាមរយៈ
ABA : ANGKOR HOSPITAL FOR CHILDREN LIMITED : 000 320 555
WING : 9122(រៀល) និង 8122($)
ACLEDA: Angkor Hospital for children:
01 0001 05 69 6828
កម្មវិធីរត់ជាមួយសាយ៤០ម៉ីនជាងជំហានក្នុងរយៈពេល ៩ថ្ងៃ គឺជាគម្រោលោកសាយ ដែលជឿថាជាបុគ្គលដែលយើងអាចធ្វើឱ្យសង្គមកាន់តែប្រសើរឡើងជាដំបូងលោកសាយបានធ្វើគម្រោងនេះ ដើម្បីប្រារព្ធខួបកំណើតគម្រប់ 32 ឆ្នាំរបស់គាត់ និងផ្តល់អំណោយដល់សហគមន៍ ដោយរត់រួមគ្នាដោយចាប់ផ្ដើមរត់ចេញពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គម។លោកសាយ បានប្តេជ្ញាធ្វើការលើគម្រោង Run with Sai ជាមួយនឹងគោលដៅសំខាន់ពីជាដំបូង រំពឹងថានឹងប្រមូលថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរចំនួនមួយពាន់លានរៀល។ គម្រោងនេះត្រូវបានសម្រេចបានដោយជោគជ័យ ដោយបង្កើនចំនួនទ្វេដងនៃគោលដៅជាមួយនឹងទឹកប្រាក់សរុបចំនួនពីរពាន់ពាន់លានរៀលពីប្រជាជននៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងថវិកាចំនួននេះ មន្ទីរពេទ្យកុមារអង្គរអាចជួយបានជាង 10,000 ករណី។គម្រោងនេះគឺជាការបង្ហាញដ៏ល្អមួយដល់យុវជនក្នុងនាមជាបុគ្គលព្រោះពួកគេជាសសរស្តម្ភមូលដ្ឋានក្នុងការជះឥទ្ធិពលដល់សង្គម។ សហគមន៍មួយចាំបាច់ត្រូវមានបុគ្គលចូលរួមក្នុងការដោះស្រាយបញ្ហានានា មិនថាតូច ឬធំ ក្នុងការរក្សាឯកភាព និងការរីកចម្រើនកាន់តែប្រសើរឡើង។ គម្រោងនេះគឺជាក្តីសង្ឃឹម និងការគាំទ្រតិចតួចសម្រាប់យុវជនជំនាន់ក្រោយ ជាពិសេសកុមារ ដើម្បីធានាថាពួកគេទាំងអស់គ្នាទទួលបានឱកាសដូចគ្នាក្នុងការរីកលូតលាស់មានសុខភាពល្អ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អភិវឌ្ឍប្រទេស។ឥឡូវនេះខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទស្សនាទិដ្ឋភាពនៅជំវិកម្មវិធីទាំងអស់គ្នា។នៅក្នុងកម្មវិធីនេះដែរបានសហការជាមួយក្រុមហ៊ុនរថយន្ត ក្រុមហ៊ុន ឡាន Isuzu Cambodia ឧបត្ថម្ភនៅក្នុងកម្មវិធីនេះខាងលើផងដែរ