ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ
ព័ត៌មានជាតិ
230

យោងតាមផេក ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ

ពី ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២ វេលា ៧ព្រឹក តទៅ។

ការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។ ឧទាហរណ៍ ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ “

បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖

1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម

2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន

3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡើង មាន បិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃ លម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖

- ផ្លាកលេខសម្គាល់ យានយន្ត

- ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព

- កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

សូមបងប្អូនគោរពច្បាប់ចរាចរណ៍បើកបរដោយសុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ៕


Telegram