ក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មី ត្រូវបានដាក់ឲ្យចរាចរជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ
ព័ត៌មានជាតិ
127

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕


Telegram