លោកជំទាវ ហ៊ុន ស៊ីណាត ប្រឡះខ្លាំងៗទៅលើរឿង «ស៊ី...ប្តី» ដាក់ថារឿងអប់រំ តែរូបភាព ខ្លឹមសារ ហាក់បញ្ចេញមកបែបគ្មានសីលធម៌ ស្រើ..បស្រា..ល ជេរបញ្ចោរ អសុរស ..
ព័ត៌មានជាតិ
235

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមទាំងក្នុងTikTok និងក្នុង Youtube បានធ្វើការរិះគន់ទៅលើខ្សែភាពយន្តខ្លី បែបអប់រំ ដែលមានចំណងជើងថា «ស៊ីប្តី» រឿងនេះ ត្បិតថាដាក់ថា ជារឿងអប់រំ ប៉ុន្តែទាំងរូបភាព ទាំងខ្លឹមសារ ហាក់បញ្ចេញមក បែបគ្មានសីលធម៌ ស្រើបស្រាល បូករួមទាំងការនិយាយស្តី ជេរបញ្ចោរ អសុរស ដែលអាចបង្ហាញគំរូមិនល្អខ្លាំងក្នុងបណ្តាញសង្គម ។

ក្នុងនោះ សូម្បីលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានស៊ែរបន្ត និងបានបញ្ចេញយោបល់ ក្នុងបណ្តាញសង្គម ទាំងស្រុងថា «

ខ្ញុំស្ដាប់មិនចូលត្រចៀកសោះ មិនដឹងជារឿងអប់រំមនុស្ស ឬបង្រៀនក្មេងៗអោយធ្វើតាមយ៉ាប់ណាស់អ្នកដឹកនាំរឿង អញ្ចឹងសុទ្ធតែពាក្យអសុរោះ កូនខ្មែរអើយ កុំធ្វើតាម ហើយក្រសួងណាអ្នកឲ្យចេញផ្សាយ វប្បធម៌ខ្មែរធ្លាក់ចុះក៏ដោយសារអ្នកដឹកនាំរឿងខ្លះៗមិនបានគិតនេះឯង»។

ជុំវិញការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត នេះដែរ គេឃើញមានមហាជនជាច្រើន ចូលទៅខមមិន ដោយខ្លះបានលើកឡើងថា « អនិច្ចាសីលធម៌ ចុងភ្ជាប់ពាក្យថាអប់រំ ប្រហែលអ្នកនិពន្ធនិងអ្នកដឹកនាំរឿង មិនដែលចូលរៀនម៉ោងសីលធម៌» និងខ្លះទៀតបានលើកឡើងថា « ក្រសួងគួរមានចំណាត់ការអោយបានច្បាស់លាស់ ងើបមួយ វាយមួយ លើវីឌីអូដែលធ្វើការផ្សព្វផ្សាយអប់រំមិនត្រឹមត្រូវ » និងខ្លះទៀត កំពុងរង់ចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌ ជុំវិញរឿង មួយនេះផងដែរ ៕


Telegram