ខេត្តព្រះសីហនុ ៖ នាវាស្វ័យការពារជប៉ុន ចំនួន០១គ្រឿង នឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាពេលខាងមុខ ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលជួបសម្តែងការគួរសម ក្នុងដំណើរទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
មិនត្រឹមតែ ចូលជួបសម្តែងការគួរសម ក្នុងដំណើរទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះនោះទេ នាវា ស្វ័យការពារជប៉ុន មួយគ្រឿងនេះ ក៏នឹងធ្វើលំហាត់រួមគ្នា ជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ លាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញផងដែរ ប្រសិនបើមានការយល់ព្រម។
នាវាស្វ័យការពារជប៉ុន មួយគ្រឿងនេះ មានឈ្មោះ JS HARUSAME (DD-102) ជាប្រភេទ នាវាពិឃាដ ដែលមានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧.៤ម៉ែត្រ , ជម្រៅ ទឹក ៥.២ម៉ែត្រ ដោយមានទម្ងន់ផ្ទុក ៤.៥៥០តោន និងមានមនុស្សនៅលើនាវា ២០៥នាក់ ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI ៕ សំណាង