សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ ត្រូវការធាតុចូលយ៉ាងហោចណាស់ប្រាំចំណុច
ព័ត៌មានជាតិ
138

សៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុង​តំបន់​​អាស៊ាន​ត្រូវការធាតុចូលយ៉ាងហោចណាស់ប្រាំចំណុច ។

ក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២២ នៅសណ្ឋគារសុខា ខេត្ដសៀមរាប សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ថា ធាតុចូលប្រាំចំណុចនោះរួមមាន៖ ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូ​ទៅ​សំដៅទៅលើតួនាទីប្រមូលផ្តុំ របស់អាស៊ានក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថ​ភាព​ក្នុងការកំណត់ និង កែប្រែលទ្ធផល ។ ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយ​ផ្អែក​លើច្បាប់ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទស្សនៈវិស័យអាស៊ានស្តីពី​ឥណ្ឌូប៉ា​ស៊ី​ហ្វិកគឺជាយានដ៏សំខាន់មួយដើម្បីសម្រេចបាននូវនិម្មាបនកម្មសន្តិសុខតំបន់។ ​យើង​សូម​ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិ កទាំងអស់ដរាបណាគំនិតផ្តួចផ្តើមទាំង នេះជំរុញឱ្យមានសន្តិភាពនិងការអភិវឌ្ឍ, មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេស​ណា​មួយ និងស្របតាមមជ្ឈភាពអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិដែលផ្អែកលើការ​ជឿទុកចិត្ត​ និង ​ប្រជាជនជាស្នូល។ យើងបានកំណត់យកសន្តិសុខនិងសុខុមា លភាពរបស់ប្រជាជនជា​មូល​ដ្ឋាននៅ ក្នុងគោលនយោបាយសន្តិសុខនិង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង ។ រីឯការទុកចិត្តគ្នាទៅវិញទៅមកគឺជាមូល ដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ។ ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញា​ដាស់​តឿន​ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ​គឺ​ជា​បញ្ហា សំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធន ធានបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុង​ជ្រោយ​​គឺកាន់តមានសារៈសំខាន់ ។ ទី៥. លើកកម្ពស់សន្តិសុខប្រកបដោយកិច្ច​សហប្រតិ​បត្តិ​ការ ។ដោយសារមានមការ​កើន​ឡើង​នៃភាពស្មុគស្មាញ និងលក្ខណៈច្រើនទម្រង់​របស់​សន្តិសុខនិង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀតដើ ម្បីដោះស្រាយបញ្ហាប្រឈមនិងឧបសគ្គទាំងនេះ ៕


Telegram