ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរងខេត្ត បាននាំក្រុមការងារចម្រុះ ចុះធ្វើការពិនិត្យទីតាំងដីសាធារណ:របស់រដ្ឋ (ដីស្រះទឹក) ។
សូមបញ្ជាក់ថា ការចុះពិនិត្យនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕ សំណាង