ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកា ១២លានរៀល លើកទឹកចិត្តដល់កីឡាករហែលទឹកក្លឹបក្រសួងព័ត៌មាន ដែលដណ្តើមបានមេដាយមាស និងប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុនឆ្នាំ២០២២
ថវិកាចំនួន ១២ លានរៀល ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ធ្វើការផ្តល់ជូនជាការលើកទឹកចិត្តដល់ កីឡាករហែលទឹកក្លឹប ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងប្រកួតដណ្តើមបានមេដាយ មាស ប្រាក់ ក្នុងការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ឆ្នាំ២០២២ កាលពី០៥ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រគល់ និងទទួលថវិកា រួមជាមួយការបំពាក់មេដាយជូនដល់កីឡាករ កីឡាការនី ក្លឹបហែលទឹកក្រសួងព័ត៌មាន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។ ប្រភព៖ ក្រសួងព័ត៌មាន