ក្រុមហ៊ុន GC Realty ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៉ីនសួរេន ម.ក (Titan Stone Life Insurance Plc.)
ព័ត៌មានជាតិ
119

ក្រុមហ៊ុន GC Realty ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៉ីនសួរេន ម.ក (Titan Stone Life Insurance Plc.) ដើម្បីផ្តល់ធានារ៉ាប់រងដែលមានសុវត្ថិភាពបំផុត ដល់អតិថិជនដែលបានទិញអចលនទ្រព្យពី

GC Realty

នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន GC Realty ដែលជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេនៅកម្ពុជាបានប្រារព្ធពិធី ចុះកិច្ចកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៉ីនសួរេន ម.ក នៅការិយាល័យរបស់ក្រុមហ៊ុន GC Realty។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម ការធានារ៉ាប់រង ការការពារ និងផ្តល់ទំនុកចិត្ត ជូនអតិថិជន ទាំងអស់ដែលបានទិញអចលនទ្រព្យពី ក្រុមហ៊ុន GC Reatly ។

នាឱកាសនេះដែរ លោក កាំងនីន ដែលជានាយកនិងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន GC Realty បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលដ៏ពិេសសសម្រាប់យើង ហើយវាជាការតាំងចិត្តរបស់យើទាំងពីរ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនរបស់ GC Realty ក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យ។ លើសពីនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងអោយកាន់តែប្រសើឡើង ហើយនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងនិងក្រៅប្រទេសមកលើក្រុមហ៊ុនយើងទាំំងពីរ។

សូមរំឭកដែរថា ក្រុមហ៊ុន GC Realty គឺក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានទីប្រឹក្សាផ្នែកលក់ជាច្រើនអ្នកដែលសុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈក្នុងវិស័យនេះ ដែលអាចជួយអតិថិជនក្នុងការជ្រើសរើសគម្រោង ទៅតាមតម្រូវការ ជាពិសេសជួយសម្រួលដល់ការ ទិញ លក់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងម្ចាស់គម្រោងផងដែរ។ 


Telegram