ឯកឧត្តមប៉ុល រតនា អញ្ជើញក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ធ្នូ១៩៧៨-០២ធ្នូ២០២២)
ព័ត៌មានជាតិ
214

ឯកឧត្តមប៉ុល រតនា អញ្ជើញក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ធ្នូ១៩៧៨-០២ធ្នូ២០២២) និងបានឧបត្ថមដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣៥នាក់ និងសម្រេចកសាងសាលា បឋមសិក្សា១ ខ្នង ៣បន្ទប់

ខេត្តព្រៃវែង ​ ៖ គណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ធ្នូ១៩៧៨-០២ធ្នូ២០២២)

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំចុងអំពិល និងមានការចូលរួមពីលោក ឈឿន ភី អភិបាលរងស្រុក , ប្រធានបក្សឃុំ សមាជិកគណបក្សឃុំ, ព្រះសង្ឃ, អាចារ្យគណៈគម្មការវត្តទូទាំងឃុំ, លោកគ្រូអ្នកគ្រូ គ្រូពេទ្យខាងមណ្ឌលសុខភាព , មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិសមាជិកភូមិ ប្រជាការពារ និងយុវជនបក្សឃុំ សរុបចំនួន​ ៨២អង្គ/នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចុងអំពិល ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំចុងអំពិល ក៏បាន ឧបត្ថមដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣៥នាក់ផងដែរ។ 

មិនតែប៉ុណ្ណោះ ឯកឧត្តមប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំចុងអំពិល ក៏បានបន្តចុះទៅពិនិត្យមើលដី ដែលព្រះចៅអធិការវត្ត ឧត្ដម មានជយ័ ស្ថិតក្នុងភូមិមានជ័យ បានប្រគល់ឲ្យមកឃុំ ដើម្បីធ្វើសាលា បឋមសិក្សា និងបានសម្រេចកសាងសាលា បឋមសិក្សា ជូនសិស្សានុសិស្ស មួយខ្នង ចំនួន៣បន្ទប់ និងបំពាក់សម្ភារៈសិក្សា ជូនតាមស្តង់ដាក្រសួងអប់រំ ដើម្បីទុកឲ្យក្មេងៗបានសិក្សារៀនសូត្រផងដែរ ៕


Telegram