សមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានជិត១០០០នាក់ហើយ និងកំពុងបន្ត ...
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ពីរបាយការណ៍បូកសរុបលទ្ធផលការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
ក្នុងនោះក៏បានបង្ហាញពីលទ្ធផល ប្រចាំថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឲ្យដឹងថា សរុបទាំង១៤ខណ្ឌ ក្រោយទទួលបានការណែនាំពីឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជម្រុញឲ្យនគរបាលទាំង១៤ខណ្ឌ ចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋដល់តាមខ្នងផ្ទះនោះ ពេលនេះ គឺធ្វើបានសរុប ៨១៣នាក់ ក្នុងនោះមានប្រុសចំនួន ៤១៥ និងកំពុងបន្ត ៕