ស៊ូៗប្អូន! ទើបវះកាត់រួច ស៊ូមកអង្គុយប្រឡងទាំងឈឺ លើគ្រែពេទ្យ
ព័ត៌មានជាតិ
160

នៅព្រឹកទី០៥ ធ្នូ ២០២២។បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញបើកហឹបរិញ្ញាសាដោយផ្ទាល់ក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។

សូមបញ្ជាក់ថាដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹកកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ដោយឡែក បើយោងតាមផេក អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហោះរូបភាព ចេញពីខេត្តមណ្ឌលគិរី មណ្ឌលប្រលងវិទ្យាល័យ​ ហ៊ុនសែន មណ្ឌលគិរី ត្បូង​ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បេក្ខជនម្នាក់បន្ទប់លេខ៩ ថ្នាក់វិទ្យាសាស្រ្តសង្គម​ ទើបនឹងវះកាត់ពោះវៀនដុះខ្នែងរួច​ លោកប្រធានមណ្ឌល​ និងគណៈត្រួតពិនិត្យអាគារ បានអនុញ្ញាតឲ្យបេក្ខជនប្រឡងក្នុងបន្ទប់សុភាព ។ សូមជូនពរឲ្យប្អូនទទួលបានជោគជ័យ៕


Telegram