នៅថ្ងៃទី១៥-១៦-១៧-១៨ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នឹងមានការដាច់ចរន្តអគ្គិសនី ...
ព័ត៌មានជាតិ
119

រាជធានីភ្នំពេញ ​៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២​ បានឲ្យដឹង ស្តីពីការអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលស្នើសុំអភ័យទោសទុកជាមុន។

ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖


Telegram